ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > ហិបមាសប្រចាំខែសីហា! ទទួលបានកាដូអាថ៌កំបាំងនិងការបញ្ចុះតម្លៃជាច្រើនសម្រាប់គម្រោងកម្រិតខ្ពស់របស់ខមភើស

ហិបមាសប្រចាំខែសីហា! ទទួលបានកាដូអាថ៌កំបាំងនិងការបញ្ចុះតម្លៃជាច្រើនសម្រាប់គម្រោងកម្រិតខ្ពស់របស់ខមភើស

2021-08-19
2156
0
សង្ខេប:ចំណេញទាំងផ្ទះ ចំណេញទាំងលុយ! នៅខែសីហានេះ ខមភើសនាំមកនូវសំណាងជាមួយកម្មវិធីប្រូម៉ូសិនលំនៅដ្ឋានពិសេសដ៏អស្ចារ្យ។ តោះទិញគម្រោងទាំងនេះ មុនឱកាសកន្លងហួស!

ខមភើសបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីនាំយកនូវព័ត៌មានអចលនទ្រព្យ ដែលមានភាពត្រឹមត្រូវនិងច្បាស់លាស់បំផុត ព្រមទាំងផ្តល់នូវសេវាកម្មងាយស្រួលបំផុត ដល់អ្នកប្រើប្រាស់ទាំងអស់តាំងពីដើមរហូតដល់បច្ចុប្បន្ន។ ដើម្បីនាំមកជូនកាន់តែច្រើនជាងនេះ ខមភើសបានរៀបចំឲ្យអ្នកដែលកំពុងស្វែងរកវិនិយោគអចលនទ្រព្យថ្មី ឲ្យមានសំណាងអស្ចារ្យនៅខែនេះ និងរីករាយជាមួយការបញ្ចុះតម្លៃជាច្រើន។ ចង់ដឹងថាតើគម្រោងផ្តល់ជូនអ្វីខ្លះ? តោះទៅមើលគម្រោងខាងក្រោមដើម្បីស្វែងរកហិបមាស។

 

The Seven Residence Condominium

news/2021-08-19/1629344559123710.png

គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វាជាអគារលំនៅដ្ឋានកម្ពស់ ២៧ ជាន់ដែលមានគ្រឿងបរិក្ខារលំដាប់ថ្នាក់កំពូល ដែលនឹងបំពេញបន្ថែមដល់ការរស់នៅរបស់លោកអ្នកយ៉ាងល្អឥតខ្ចោះ។ ប្រភេទយូនីតផ្តល់ជូនចាប់ពី បន្ទប់ស្ទូឌីយោ បន្ទប់គេង១ បន្ទប់គេង២ និង penthouse ដែលមានទំហំចាប់ពី ៣៨㎡ ដល់ ៨០㎡ ហើយតម្លៃចាប់ផ្តើម ៤៦,០០០ ដុល្លារ និងអាចបង់រំលស់ ១០០% ។ លំនៅដ្ឋាននឹងត្រូវប្រគល់ជូននៅ ខែមករា ឆ្នាំ២០២៣ ។ ក្នុងឱកាស“កម្មវិធីប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែសីហា”រីករាយជាមួយការបញ្ចុះតម្លៃ ២០% ជាមួយនឹងការទូទាត់តែម្តង!


បុរីខេមរភូមិ

news/2021-08-19/1629344619340482.png

បុរីខេមរភូមិមានទីតាំងស្ថិតនៅក្នុង ខេត្តកណ្តាល ស្រុកកណ្ដាលស្ទឹង ជាប់នឹងផ្លូវជាតិលេខ២ ។ គម្រោងនេះត្រូវបានបែងចែកជា ៣ ប្រភេទផ្សេងគ្នា៖ ផ្ទះល្វែងដែលមានបន្ទប់គេង ២ ដែលមានផ្ទៃក្រឡា ១០×៥ម៉ែត្រ តម្លៃសរុប៥ម៉ឺន៥ពាន់ដុល្លារក្នុង១ល្វែង។ វីឡាទោលដែលមានបន្ទប់គេង៦ មាន៣ជាន់ដែលមានទំហំ ១២×៧ម៉ែត្រ តម្លៃសរុបគឺ១៦ម៉ឺនដុល្លារក្នុងមួយល្វែង។ ផ្ទះល្វែងមានបន្ទប់គេងចំនួន៤ មានទំហំ១៤.៥×៤.២ម៉ែត្រ និងតម្លៃសរុប ៩ម៉ឺន៨ពាន់ដុល្លារក្នុងមួយល្វែង។ ក្នុងឱកាសប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេស ធ្វើការទិញភ្លាមនិងទទួលបាន Samsung S21 Ultra ភ្លាមៗ។


Ratana Plaza Top Apartment

news/2021-08-19/1629344706338914.png

គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានភាពរីកចម្រើននៃរាជធានីភ្នំពេញ ប្រសព្វរវាងផ្លូវ North Bridge និងផ្លូវ ២០០៤។ គម្រោងនេះត្រូវបានគេចាត់ទុកថាជាលំនៅដ្ឋានខ្នាតតូចដែលមានគុណភាពខ្ពស់ និងមានកម្មសិទ្ធគ្មានកាលកំណត់ ដើម្បីបំពេញតម្រូវការការរស់នៅរបស់យុវជន ហើយវាសមស្របសម្រាប់ការវិនិយោគនិងជួលដែលមានកំរិតទាប។ ប្រភេទប្លង់លំនៅដ្ឋានចំនួន ៥ ប្រភេទកំពុងដាក់លក់ ដែលមានទំហំចាប់ពី ២៧㎡ ដល់ ៤០㎡ ហើយតម្លៃចាប់ផ្តើម ៦០,០០០ ដុល្លារ។ លំនៅដ្ឋាននឹងត្រូវប្រគល់ជូននៅ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងឱកាសប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេស រីករាយជាមួយការបញ្ចុះតម្លៃ ២៥%!


Parc 21 Residence

news/2021-08-19/1629344767518266.png

Parc 21 Residence គឺជាខុនដូលំនៅដ្ឋានកម្ពស់ ២១ ជាន់ ដែលមានលំនៅដ្ឋានសរុបចំនួន ១៣២ យូនីត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ ផ្លូវលេខ ៤៤០ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ប្លង់នៃគម្រោងនេះមាន penthouseបន្ទប់គេង៣ penthouseបន្ទប់គេង២ អាផាតមិនបន្ទប់គេង២ អាផាតមិនបន្ទប់គេង១ និងបន្ទប់ស្ទូឌីយោ ដែលមានទំហំចាប់ពី ៣៧㎡ ដល់ ៧៨㎡ ។ តម្លៃចាប់ពី ៧៨,០០០ ដុល្លារ។ លំនៅដ្ឋាននឹងត្រូវប្រគល់ជូននៅ ខែកក្កដា ឆ្នាំ២០២២ ។ ក្នុងឱកាសប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេស រីករាយជាមួយការបញ្ចុះតម្លៃ ១២%!


Amara Residence

news/2021-08-19/1629344791770105.png

Amara Residence បានសាងសង់ជាអគារលំនៅដ្ឋានលំដាប់អន្តរជាតិដែលមាន ២៣ ជាន់ខាងលើដី និង ២ ជាន់ក្រោមដី ព្រមទាំងមាន ៩៦ យូនីត។ អគារនេះរួមបញ្ចូលទាំង កន្លែងហាត់ប្រាណ និងអាងហែលទឹកលើដំបូល ដើម្បីធ្វើឱ្យជីវិតលោកអ្នកកាន់តែងាយស្រួល។ គម្រោងនេះមានទីតាំងស្ថិតនៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាទីតាំងមានសក្តានុពលខ្ពស់។ Amara Residence មានប្រភេទយូនីត ៤ ប្រភេទខុសៗគ្នារួមមាន អាផាតមិនបន្ទប់គេង ១ ទៅ ៤ ដែលមានទំហំចាប់ពី ៥២㎡ ដល់ ១៩៦ ㎡។ តម្លៃចាប់ពី ៨៥,០០០ ដុល្លារ។ លំនៅដ្ឋាននឹងត្រូវប្រគល់ជូននៅ ខែកុម្ភៈ ឆ្នាំ២០២២ ។


ឥឡូវនេះ ខមភើសកំពុងដំណើរការ “កម្មវិធីប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែសីហា”។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែសីហា លោកអ្នកដែលមានបំណងទិញផ្ទះ អាចរីករាយជាមួយការបញ្ចុះតម្លៃ ដោយទទួលបានប្រូម៉ូសិនផ្តាច់មុខ ការផ្តល់ជូនកាដូផ្សេងៗ ព្រមទាំងទទួលបានការធានាចំពោះគុណភាពផ្ទះពីជម្រើសគម្រោងដ៏ពេញនិយមរបស់ខមភើស។ គម្រោងទាំងនេះផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤១% ទទួលបានកញ្ចប់កាដូអាថ៌កំបាំងពិសេសៗ និងអត្ថប្រយោជន៍ជាច្រើនទៀត!

PC ( KHMER ).jpg

[ចុចលើផ្ទាំងរូបភាពដើម្បីមើលប្រូម៉ូសិន]

សម្គាល់៖ ច្បាប់និងលក្ខខណ្ឌនានានៃកម្មវិធីនេះជាកម្មសិទ្ធិរបស់ COMPASS។ ព័ត៌មានលម្អិតនិងតម្លៃជាក់លាក់នៅលើទំព័រនេះអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។


និពន្ធដោយ ៖ Malinda        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole

 

គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)