ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > អាផាតមិនដ៏ប្រសើរព្រមទាំងមានតម្លៃសមរម្យអាចទទួលយកបាន បានរំលេចខ្លួននៅតំបន់សំខាន់នៃរាជធានីភ្នំពេញ

អាផាតមិនដ៏ប្រសើរព្រមទាំងមានតម្លៃសមរម្យអាចទទួលយកបាន បានរំលេចខ្លួននៅតំបន់សំខាន់នៃរាជធានីភ្នំពេញ

2021-08-19
427
0
សង្ខេប:អាផាតមិនមិនត្រឹមតែការរចនាបទប្លែក ក៏មានជាច្រើនជម្រើសសម្រាប់អ្នកជួលផងដែរ។ តោះមកមើលទាំងអស់គ្នា!

ការស្វែងរកកន្លែងស្នាក់នៅជាទូទៅ គឺមិនមានភាពលំបាកនោះទេ ដោយសារតែតម្រូវការលំនៅដ្ឋានមានការកើនឡើង នោះការផ្គត់ផ្គង់លំនៅដ្ឋានក៏បានកើនឡើងជាលំដាប់ដូចគ្នា។ មានមនុស្សមួយភាគធំគិតថា ចំពោះការជួលលំនៅដ្ឋានគឺមានភាពងាយស្រួលជាងទិញដាច់ ប្រសិនបើអ្នកជាជនបរទេស ព្រោះមិនត្រូវចាំបាច់គិតច្រើនក្នុងការបង់ពន្ធ និងតម្លៃសេវាផ្សេងៗ។ ទោះបីជាជួលក៏ដោយ ប៉ុន្តែបើអ្នកជាមនុស្សម៉ត់ចត់និងមានការគិតគូខ្លាំងលើការស្វែងរកកន្លែងរស់នៅដែលមិនត្រឹមតែស្អាតនោះទេ ចំណែកឯតម្លៃ ទីតាំង និងគ្រឿងបរិក្ខារក៏ស្ថិតនៅក្នុងភាពភាពចាំបាច់របស់លោកអ្នកនៅក្នុងការជ្រើសរើសដែរនោះ លោកអ្នកអាចធ្វើការពិចារណាទៅលើអាផាតមិនដែលនៅក្នុងអត្ថបទនេះបាន។  ថ្ងៃនេះ ខមភើសនឹងបើកកកាយនូវគុណប្រយោជន៍របស់អគារអាផាតមិនមួយនេះឲ្យលោកអ្នកបានដឹង។


លក្ខណសម្បត្តិរបស់គេហដ្ឋាន 

ពាក្យគន្លឹះ៖ Apartment for Rent in Tonle Bassac

តម្លៃ៖ ៣៥០-១,៣៥០ ដុល្លារ/ខែ

ប្រភេទ៖ អគារអាផាតមិនបានបែងចែងយូនីតជាច្រើនជម្រើស រួមមានប្រភេទបន្ទប់ស្ទូឌីយ៉ូ, ១បន្ទប់គេង, ២បន្ទប់គេង និង ៣បន្ទប់គេង។

បន្ទប់គេងនីមួយៗរបស់អគារអាផាតមិន បានសាងសង់ឡើងដោយប្រើពណ៌ ស ជាពណ៌គោលចម្បង ដែលធ្វើឲ្យស៊ីគ្នាជាមួយសម្ភារៈតុបតែងបន្ទប់ ក៏ដូចជាជួយឲ្យពន្លឺនៅក្នុងបន្ទប់កាន់តែភ្លឺ។ តែអ្វីដែលកាន់តែប្លែកនោះ គឺបន្ទប់យូនីតទាំងអស់មិនមែនមានក្បូរក្បាច់នៃស្ថាបត្យកម្មតែមួយនោះទេ។ សម្រាប់យូនីតប្រភេទស្ទូឌីយ៉ូខ្លះ គឺមានការរៀបចំដោយបង្អួចកញ្ចក់ភ្ជាប់ជាមួយនឹងរបារការពារសម្រាប់រានហាន ប៉ុន្តែដោយសារតែទីធ្លាមានកំណត់ ទើបអាផាតមិនបានធ្វើឡើងដូចនេះ ដើម្បីឲ្យអ្នកស្នាក់អាចមើលទៅខាងក្រៅដូចមានរានហាលដែរ។

 ចំណែកយូនីតប្រភេទស្ទូឌីយ៉ូខ្លះទៀត គឺមានតែបង្អួចកញ្ចក់រាងចតុកោណកែងធំ និងកន្លែងអង្គុយតូចល្មមសមស្របទៅនឹងការអង្គុយសណ្ដូកជើងរបស់លោកអ្នក។ រីឯយូនីតប្រភេទ១-៣បន្ទប់គេងវិញ គឺមានរានហាលនៅខាងក្រៅទំហំទៅតាមស្ដង់ដាអន្តរជាតិ។ សម្រាប់ផ្ទៃឥដ្ឋ យូនីតខ្លះគឺក្រាលដោយបន្ទះឈើ និងយូនីតខ្លះទៀតគឺក្រាលដោយឥដ្ឋប្រភេទក្រានីតតែម្ដង។ បើយើងក្រឡេកមកពីការតុបតែងផ្នែកខាងក្នុងវិញ ឃើញថា សម្រាប់គ្រប់បន្ទប់គឺមានបំពាក់នូវគ្រឿងសង្ហារឹមទំនើប និងថ្មីៗចម្បងដូចជា ទូដាក់ខោអាវ ទូតាំង តុតូចសម្រាប់ដាក់វត្ថុមានតម្លៃនៅជិតគ្រែ តុឈើសម្រាប់ធ្វើការឬសិក្សាព្រមទាំងកៅអីផងដែរ។ល។

សម្រាប់បន្ទប់ទទួលភ្ញៀវ យើងបានដឹងហើយថាសម្រាប់បន្ទប់ស្ទូឌីយូ គឺរួមជាមួយបន្ទប់ទទួលភ្ញៀវនិងផ្ទះបាយតែម្ដង។ ប៉ុន្តែបើសម្រាប់ចាប់ពី១បន្ទប់គេងឡើងទៅ គឺមានការបែងចែកច្បាស់លាស់។ ទិដ្ឋភាពនៅក្នុងបន្ទប់ទទួលភ្ញៀវ គឺមិនខុសពីអាផាតមិនដទៃទេ គឺមានរៀបចំនូវសាឡុងដ៏ធំទូលាយ និងទន់ថែមទៀតផងភ្ជាប់មកជាមួយតុមានទាំងរាងមូលនិងជ្រុង ក៏មានជាទូតាំងអមជាមួយនឹងទូរទស្សន៍។ បើយើងនិយាយអំពីបរិយាកាសវិញ គឺពិតជាស្រទន់ស្ងប់ស្ងាត់ ដែលលោកអ្នកគ្រាន់តែអង្គុយលើសាឡុងក្នុងបន្ទប់ក៏អាចមើលឃើញទៅទេសភាពខាងក្រៅ ដែលធ្វើអារម្មណ៍តានតឹងរបស់លោកអ្នកកាន់តែធូរស្រាន្ត។

មិនត្រឹមតែមានបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវដែលគួរឲ្យពេញចិត្តនោះទេ ចំណែកឯផ្ទះបាយក៏មានសោភណ្ឌភាពដែលគួរឲ្យទាក់ទាញ ដោយមានកន្លែងចម្អិនម្ហូបយ៉ាងងាយស្រួល និងទូគ្រឿងបរិក្ខារសម្រាប់ផ្ទះបាយទាំងលើនិងក្រោម បន្ថែមជាមួយតុញ៉ាំអាហារយ៉ាងស្រស់ស្អាត។

កន្លែងបរិក្ខារក្នុងអគារ៖ ជណ្ដើរយន្ត សួនច្បារ សន្តិសុខ២៤ម៉ោង កាមេរ៉ា២៤ម៉ោង អាងហែលទឹក និង កន្លែងហាត់ប្រាណ

សម្រាប់កន្លែងបរិក្ខារនៅក្នុងអគារវិញ នៅលើដំបូលអាផាតមិន មានអាងហែលទឹកលើអាកាសយ៉ាងធំដែលអ្នកជួលអាចហែលបានយ៉ាងសប្បាយរីករាយ និងកន្លែងហាត់ប្រាណដែលពោរពេញទៅដោយឧបករណ៍ហាត់ប្រាណទំនើបៗ សមស្របជាមួយនឹងអ្នកដែលចង់ហាត់ប្រាណ មានសុខភាពល្អ ដោយមិនចាំបាច់ចេញទៅខាងក្រៅអគារ។ លើសពីនេះទៅទៀត អ្នកជួលដែលមានក្រុមគ្រួសារ និងមានកូនតូចៗ អាផាតមិនក៏មានដូចជា កន្លែងក្មេងលេង កន្លែងចិញ្ចឹមសត្វ និងសួនច្បារដែលមានផ្កាចម្រុះពណ៌ អមទៅដោយធម្មជាតិខៀវស្រងាត់។

សេវាកម្មបន្ថែម៖ គ្រប់គ្រង សន្តិសុខ សម្អាត និងជួសជុលថែទាំ

ទីតាំងគេហដ្ឋាន៖ អគារអាផាតមិនមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលលោកអ្នកចំណាយត្រឹមតែប៉ុន្មាននាទីនឹងទៅដល់ ហាងកាហ្វេ ភោជនីយដ្ឋាន មីនីម៉ាត កន្លែងញ៉ាំអាហារសម្រន់ ផ្សារទួលទំពូង ឬផ្សារទំនើបឡាក់គី ជាដើម។ ម្យ៉ាងវិញទៀត ទីតាំងរបស់អគារអាផាតមិនក៏មានសភាពស្ងប់ស្ងាត់និងមានភាពងាយស្រួលក្នុងការរស់នៅ។ យោងទៅតាម គុណប្រយោជន៏ទាំងអស់របស់អាផាតមិននេះហើយ លោកអ្នកប្រាកដជាមិនត្រឹមតែទទួលបានការរស់នៅពោរពេញទៅដោយភាពអស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមានជម្រើសច្រើនក្នុងការជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកទៀតផង។


ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)