ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > តោះមកមើលថាក្នុងខណ្ឌចម្ការមនមានគម្រោងខុនដូណាខ្លះដែលសាងសង់រួចរាល់និងជិតរួចរាល់!

តោះមកមើលថាក្នុងខណ្ឌចម្ការមនមានគម្រោងខុនដូណាខ្លះដែលសាងសង់រួចរាល់និងជិតរួចរាល់!

2021-08-19
2253
0
សង្ខេប:ប្រសិនបើអ្នកកំពុងស្វែងរកលំនៅដ្ឋាននៅខណ្ឌចម្ការមន នោះគម្រោងអចលនទ្រព្យផ្ទះស្រាប់ និងគម្រោងជិតរួចរាល់ទាំងនេះ ពិតជាអាចបំពេញបំណងប្រាថ្នារបស់អ្នកបាន! តោះមកមើលទាំងអស់គ្នា ~

ខណ្ឌចម្ការមនគឺជាតំបន់ស្នូលនៃទីក្រុងភ្នំពេញ ហើយភាពល្បីល្បាញរបស់វាមិនទាបជាងខណ្ឌដូនពេញនោះទេ។ រស់នៅក្នុងតំបន់នេះចំណុចពិសេសធំជាងគេនោះគឺ បរិក្ខារជុំវិញក្នុងតំបន់នេះមានភាពសំបូរបែប មិនថាកន្លែងកម្សាន្ត មន្ទីរពេទ្យវេជ្ជសាស្រ្ត ទីកន្លែងអប់រំ។ ល។ ដូចនេះថ្ងៃនេះ Compass Real Estate នឹងនាំអ្នកទៅស្គាល់អំពីផ្ទះដែលមានស្រាប់នៅក្នុងខណ្ឌចម្ការមន!


1. M Residence

news/2021-08-19/1629378986308610.png

M Residence មានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់នៃសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន។ គម្រោងនេះនឹងត្រូវប្រគល់ផ្ទះឱ្យនៅខែសីហាឆ្នាំ ២០២១នេះ។ ប្រភេទខុនដូត្រូវបានបែងចែកជា ប្រភេទloft  ប្រភេទបន្ទប់គេង១ និងប្រភេទបន្ទប់គេង២ ដែលមានទំហំចាប់ពី ៣៥-៨០㎡ ដែលមានតម្លៃសរុប ១៤ម៉ឺនដុល្លារក្នុងមួយផ្ទះ និង មានអត្រាការជួលត្រលប់មកវិញរហូតដល់៨% ក្នុងរយៈពេលបីឆ្នាំ។


2. The Peak

news/2021-08-19/1629379010393766.png

The Peak មានទីតាំងស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន ជាផ្ទះដែលមានស្រាប់ សាងសង់រួចរាល់នៅខែធ្នូឆ្នាំ ២០២០ ។ ប្រភេទខុនដូត្រូវបានបែងចែកជាបន្ទប់គេង១ទៅបន្ទប់គេង៤ ដែលមានទំហំចាប់ពី ៩៣-១១៧㎡ ដែលអាចបំពេញតម្រូវការរបស់មនុស្សផ្សេងៗគ្នា ហើយតម្លៃឯកតាគឺ ៣៤០០/㎡។ គម្រោងនេះត្រូវបានបំពាក់មានអាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា និងកន្លែងកំសាន្តផ្សេងទៀត។


3. Diamond One

news/2021-08-19/1629379031280353.jpeg

Diamond One មានទីតាំងស្ថិតនៅលើកោះពេជ្រ ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ដែលមានអគារ១ និងផ្ទះវីឡាចំនួន ៤៣ ។ វាគឺជាអគារគម្រោងស្រាប់ ដែលមានផ្ទៃដីទំហំ ៥២៥០㎡ ជាគម្រោងលំនៅស្ឋានទី១ជាប់មាត់ទន្លេ។ ជាមួយការតុបតែងដ៏ប្រណិត រួមមានគ្រឿងសង្ហារឹមនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដោយឥតគិតថ្លៃ សមរម្យសម្រាប់ទាំងការស្នាក់នៅខ្លួនឯង ទាំងការជួលចេញ និងវិនិយោគ។ ការបង់រំលោះ ប្រាក់កក់មុនគឺ៣០% ហើយនៅសល់ ៧០% ទៀតអាចរំលោះឬបង់ផ្ដាច់តែម្តងក៏បាន។ បច្ចុប្បន្ននេះប្រភេទផ្ទះដែលមានផ្ទៃដីពី ៤៦㎡ ទៅ ៦២㎡ ចាប់ផ្តើមពី ១៣ ម៉ឺនដុល្លារទិញនិងជួលភ្លាមៗ ជាមួយនឹងអត្រាការជួលប្រចាំឆ្នាំ ៦% ។


4. Agile Sky Residence

news/2021-08-19/1629379082353494.jpeg

Agile Sky Residence មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន។ គម្រោងនេះមានប្រភេទខុនដូជាច្រើនដែលមានទំហំខុសៗគ្នាទៅតាមប្រភេទ ចាប់ពីប្រភេទ Studio រហូតដល់ប្រភេទខុនដូបន្ទប់គេង៣ ដែលមានទំហំចាប់ពី ៤០-១១១㎡ ដែលមានតម្លៃសរុប ១២ ម៉ឺនដុល្លារក្នុងមួយផ្ទះ ហើយនឹងសាងសង់រួចរាល់ប្រគល់ជូននៅខែធ្នូឆ្នាំ ២០២២ ។


5. Silvertown Metropolitan

news/2021-08-19/1629379110561845.jpg

Silvertown Metropolitan មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ក្នុងខណ្ឌចម្ការមន ដែលជាតំបន់ពាណិជ្ជកម្មសំខាន់របស់ទីក្រុងភ្នំពេញ វាជាអាគារខុនដូដែលមាន ១៤ជាន់។ មានបំពាក់នូវឧបករណ៍ប្រើប្រាស់ហើយអាចចូលស្នាក់នូវភ្លាមៗក្រោយទិញ។ គម្រោងនេះត្រូវបានបែងចែកជាប្រភេទបន្ទប់គេង១ទៅបន្ទប់គេង៣ ដែលមានទំហំចាប់ពី ៣៩-១២៣ ㎡ដែលមានតម្លៃសរុប ២១មុឺនដុល្លារក្នុងមួយផ្ទះ។


ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែសីហា លោកអ្នកដែលមានបំណងទិញផ្ទះ អាចរីករាយជាមួយការបញ្ចុះតម្លៃ ដោយទទួលបានប្រូម៉ូសិនផ្តាច់មុខ ការផ្តល់ជូនកាដូផ្សេងៗ ព្រមទាំងទទួលបានការធានាចំពោះគុណភាពផ្ទះពីជម្រើសគម្រោងដ៏ពេញនិយមរបស់ខមភើស។ គម្រោងទាំងនេះផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤១% ទទួលបានកញ្ចប់កាដូអាថ៌កំបាំងពិសេសៗ និងអត្ថប្រយោជន៍ជាច្រើនទៀត!

news/2021-08-16/1629078988983016.jpg

[ចុចលើផ្ទាំងរូបភាពដើម្បីមើលប្រូម៉ូសិន]

សម្គាល់៖ ច្បាប់និងលក្ខខណ្ឌនានានៃកម្មវិធីនេះជាកម្មសិទ្ធិរបស់ COMPASS។ ព័ត៌មានលម្អិតនិងតម្លៃជាក់លាក់នៅលើទំព័រនេះអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។


និពន្ធដោយ ៖ Vouch Ly        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole


គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)