ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Data Report > Land Trend > តើតម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌទាំង១៤មានសភាពបែបណាហើយ?

តើតម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌទាំង១៤មានសភាពបែបណាហើយ?

2632
2022-12-29

ពេលវេលាពិតជាដើរលឿន ធ្មេចបើកៗ យើងទាំងអស់គ្នាស្ថិតនៅក្នុងពេលពាក់កណ្ដាលឆ្នាំ២០២២ទៅហើយ ហើយក៏មានរឿងរ៉ាវបានកើតឡើងជាច្រើន តាំងតែជំងឺកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយអ្វីដែលគួរឲ្យគួរត្រេកអរនោះសង្កេតឃើញថា ក្នុងរយៈពេលជិត១ខែមកនេះ  គឺមិនមានអ្នកឆ្លងថ្មីនោះទេ ដែលនេះអាចចាត់ទុកជាសញ្ញាវិជ្ជមានមួយសម្រាប់គ្រប់វិស័យទាំងអស់នៅប្រទេសកម្ពុជា រួមទាំងវិស័យអចលនទ្រព្យផងដែរ។ វិស័យដីធ្លី ដែលជាប្រភេទអចលនទ្រព្យមួយប្រភេទឈរនៅលំដាប់ទី ២ បន្ទាប់ពីទីផ្សារលំនៅឋានដែលរួមមានខុនដូ អាផាតមិន និងផ្ទះ នោះ ក៏បានបង្ហាញលទ្ធផលរបស់ខ្លួន។ ដោយនៅរាជធានីភ្នំពេញ កំពុងក្លាយទីតាំងវិនិយោគដ៏មានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍នានា ដែលធ្វើឱ្យតម្លៃដីក៏មាននិន្នាការវិជ្ជមាន។ យោងទៅតាមអ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើន បានឲ្យដឹងថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាជាពិសេសអចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិសនឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនចំនួនប្រជាជនរស់នៅ និងសង្វាក់ផលិតកម្ម ពាណិជ្ជកម្មនៅតំបន់នោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។ 

ប៉ុន្តែនៅក្នុងចុងឆ្នាំ២០២១ ក៏ដូចជាពាក់កណ្ដាលឆ្នាំ២០២២នេះ ទីផ្សារដីធ្លីនៅតាមតំបន់ផ្សេងៗរបស់រាជធានីភ្នំពេញ មានស្ថានភាពទៅជាយ៉ាងណាហើយ? វេលាខមភើសនេះ  សូមលើកយកចំណុចសំខាន់មួយចំនួន មកធ្វើការបង្ហាញ។

ខណ្ឌដែលកំពុងទទួលប្រជាប្រិយភាព ជាមួយតម្លៃដីកើនឡើងខ្ពស់ 

ភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំប្រទេស ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សកម្មដែលមានភាពទាក់ទាញអ្នកវិនិយោគច្រើនជាងគេដើម្បីបណ្ដាក់ទុនវិនិយោគទៅលើអចលនទ្រព្យ។ នៅក្នុងឆ្នាំ២០២២ យោងទៅតាមសារព័ត៌មានអចលនទ្រព្យក្នុងស្រុកមួយ បានឲ្យដឹងថា អ្នកជំនាញផ្នែកអចលនទ្រព្យបានបង្ហាញអំពីទីផ្សារដីធ្លី ថានៅតែឱកាសបន្តឡើងថ្លៃ និងទទួលបានអត្រាចំណេញពី១០ទៅ១៥ភាគរយក្នុងមួយឆ្នាំៗ។  

តម្លៃដីធ្លីនៅតាមខណ្ឌនីមួយៗ ពិតជាមានការកើនឡើង បន្ទាប់ពីមានការរំខានពីជំងឺឆ្លងកូវីដ១៩ ប៉ុន្តែក្នុងនោះក៏មានតំបន់ខ្លះបានហក់ឡើងក្នុងតម្លៃខ្ពស់ខុសពីធម្មតា និងតំបន់ខ្លះទៀត គឺគ្រាន់តែមានការឡើងថ្លៃបន្តិចបន្តួចតែប៉ុណ្ណោះ។ អ្នកជំនាញបានឲ្យដឹងថា តំបន់ដែលឃើញថាមានអត្រាកំណើនខ្ពស់ រួមមាន ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ។ ដូចដែលយើងបានដឹងស្រាប់ថា មួយរយៈពេលចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅខណ្ឌជ្រោយចង្វារបានបន្តរីកចម្រើនជាលំដាប់ ហើយតំបន់នេះបានក្លាយជាទីតាំងសម្រាប់គម្រោងធំជាច្រើន ជាពិសេសគម្រោងទីក្រុងរណបជ្រោយចង្វារ ទីក្រុងរណបលីយ៉ុងផាត់ ក៏មានជាគម្រោងបុរីធំៗ ដែលស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនអចលនទ្រព្យដែលមានម៉ាកយីហោល្បី បូកផ្សំនឹងកន្លែងសម្គាល់មិនថារបស់រាជរដ្ឋាភិបាលដូចជា វិមានឈ្នះ ឈ្នះ អគារនាយកដ្ឋានពន្ធដារថ្មី និងឯកជនមានសួនទឹក ហ្គាដិនស៊ីធី សួនសត្វសាហ្វារី ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការរស់នៅប្រចាំថ្ងៃតទៅថ្ងៃមុខនឹងកាន់តែមានភាពងាយស្រួល ដោយនាពេលបច្ចុប្បន្ន ហាងទិញឥវ៉ាន់គ្រប់មុខលំដាប់ពិភពលោក គឺហាង 7-Eleven បានដំណើរនៅទីនោះមុនដំបូងគេ ចំណែកឯផ្សារបោះដុំធំជាងគេ ផ្សារម៉ាក្រូ វិញ ក៏បានសម្រេចចិត្តសាងសង់ទីតាំងទី២ របស់ខ្លួននៅលើទឹកដីខណ្ឌជ្រោយចង្វារផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺមានពាក្យចចាមរ៉ាម អំពីទីតាំងទី៤របស់ផ្សារទំនើប អ៉ីអនម៉ល ក៏នឹងអាចមានវត្តមាននៅតំបន់កំពុងរីកចម្រើនមួយនេះដែរ។ បើនិយាយអំពីតម្លៃដីនៅខណ្ឌជ្រោយចង្វារវិញ កាលពីថ្មីៗនេះ តម្លៃនៅគ្រប់សង្កាត់ទាំងអស់ សម្រាប់ដីនៅតាមដងផ្លូវធំៗ និងសំខាន់ អាចមានតម្លៃចន្លោះពី ៣០០ទៅ៣,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវតូចៗវិញ អាចមានចន្លោះពី ៥០ទៅ ៨០០ដុល្លាររក្នុងមួយម៉ែត្រការ៉េ។ 

news/2022-06-01/1654065587346820.jpg

(ទីក្រុងរណប ខណ្ឌជ្រោយចង្វារ) 

បើយើងក្រឡេកទៅមើលទឹកដីភាគអាគ្នេយ៍របស់រាជធានីភ្នំពេញ គឺខណ្ឌច្បារអំពៅវិញ ក៏មិនចាញ់ខណ្ឌជ្រោយចង្វារប៉ុន្មានដែរ ក្នុងការទទួលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺការជួសជុលឡើងវិញផ្លូវជាតិលេខ១។ បន្ថែមពីនោះទៀត គម្រោងទីក្រុងរណបកោះនរា ក៏បានធ្វើឲ្យតម្លៃដីកើនឡើងជាលំដាប់។ ដោយយោងតាមព័ត៌មានដែលទទួលបាន តម្លៃដីនៅលើទីក្រុងរណបកោះនរាពេលនេះ បានដាក់លក់ក្នុងតម្លៃ២៨០០ដុល្លារ សម្រាប់ផ្លូវខាងក្នុង និងដីបែរមុខទៅកាន់ទន្លេចតុមុខនិងទន្លេមេគង្គ មានតម្លៃ៣៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំពោះដីដែលស្ថិតនៅក្នុងតំបន់កៀកនឹងស្ពានច្បារអំពៅ អាចមានតម្លៃមធ្យមចន្លោះពី ១,២០០ ទៅ ដល់ ៣,០០០ ដុល្លារអាមេរិក បើចូលទៅខាងតំបន់ព្រែកឯង និង ព្រែកប្រាវិញ តម្លៃមធ្យមប្រហែល ២៥០ ទៅ ១,១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការកើនឡើងបែបនេះ ដោយយោងទៅតាមលោកសន សៀប ទាក់ទងនឹងការកើនឡើងនៃតម្លៃដីនៅតំបន់ច្បារអំពៅលោកបានអះអាងថា សក្តានុពលនៃគម្រោងវិនិយោគធំៗនៅក្នុងតំបន់នេះបានបន្ថែមការចាប់រម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកទិញ។

news/2022-06-01/1654066521614991.jpg

បើយើងចោលភ្នែកទៅកាន់តំបន់ខណ្ឌដង្កោ កំពុងបន្តពង្រីកតម្លៃខ្លួនដូចគ្នា ដោយទទួលបានឥទ្ធិពលពីការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី ៣ ការសាងសង់បន្ថែមនៃមហាវិថី សម្ដេច ហ៊ុន សែន រួមជាមួយការបន្ថែមទីតាំងទី៣របស់ផ្សារទំនើបអ៊ីអន ម៉ល បានធ្វើឲ្យតម្លៃដីនៅក្នុងតំបន់បានកើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ក្រៅពីជាតំបន់មានសក្ដានុពលសម្រាប់ការវិនិយោគផ្នែកឧស្សាហកម្ម គម្រោងលំនៅឋានជាច្រើនកន្លែងបានសម្រុកទៅកាន់ខណ្ឌដង្កោ ដែលតម្លៃដីឥលូវនេះ អាចស្វែងរកបានក្នុងតម្លៃជាមធ្យម ៨០-១១០ ដុល្លារសម្រាប់តំបន់ទាប និង ១៤០-១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់ខ្ពស់។ 

news/2022-06-01/1654066662588681.jpg

ខណ្ឌសែនសុខ បច្ចុប្បន្ននេះ គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នក្រៅពីជាតំបន់ ដែលប្រមូលផ្តុំទៅលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារទំនើបជីបម៉ុង មណ្ឌលវិមានសែនសុខ រួមជាមួយនឹងអគារពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត ដែលជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ កាន់តែមានសក្តានុពលខ្ពស់។ ដោយសារតែតំបន់នេះជា តំបន់មជ្ឃមណ្ឌលពាណិជ្ជកម្មលំដាប់ខ្ពស់មួយដែរ តម្លៃដីនៅខណ្ឌសែនសុខ ក៏ប្រដំប្រសងនឹងតម្លៃនៅតំបន់ខាងក្នុងរបស់ខណ្ឌកំពូលៗមួយចំនួន ដោយសម្រាប់ផ្លូវតូចក្នុងតម្លៃជាមធ្យមពី ១៦០ ទៅដល់៨៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងផ្លូវធំ តម្លៃពី ៨៥០ ទៅ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ 

ដោយមានតាមទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌព្រែកព្នៅ បានបង្ហាញថា សង្កាត់ ព្រែកព្នៅមានតម្លៃដីដាក់លក់ខ្ពស់ជាងគេ ដែលទីតាំងដីនៅតាមផ្លូវធំ មានតម្លៃចន្លោះពី ៣៦០ ទៅ ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីតាំងដីនៅតាមផ្លូវតូច មានតម្លៃចន្លោះពី ៧០ ទៅ ២៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទិន្ន័យដដែល បានបង្ហាញថា សង្កាត់ពន្សាំងមានតម្លៃដីទាបជាងគេចន្លោះពី ៧៥ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉ សម្រាប់ទីតាំងដីឋិតនៅតាមបណ្តោយផ្លូវធំ។ ហើយទីតាំងដីនៅតាមផ្លូវតូចវិញ មានតម្លៃចន្លោះពី ៤០ ទៅ ៩០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ៕ ទាំងនេះមើលឃើញថាការរអភិវឌ្ឍនៅតំបន់សែន សុខ និងខណ្ឌជ្រោយចង្វារ ជាដើម បាននាំជះឥទ្ធិពលខ្លាំងដល់តំបន់ព្រែកព្នៅ ហើយវាបានជួយធ្វើឲ្យតម្លៃដីនៅព្រែកព្នៅកើនឡើង។ 

ក្នុងរយៈពេល ៥កន្លងទៅ តម្លៃដីមានទិន្នាការយ៉ាងដូចម្ដេច?

ចាប់តាំងពីអចលនទ្រព្យកម្ពុជាមានការអភិវឌ្ឍមក តម្លៃដីនៅតាមខណ្ឌទាំង១៤ បានកើនឡើង ដោយកន្លែងខ្លះឡើងតិច ឯកន្លែងខ្លះទៀតក៏ឡើងខ្លាំង ដោយសារតែកត្តាភូមិសាស្រ្ត និង ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនោះ។ ខមភើសនឹងលើកយកពីស្ថានភាពទីផ្សារដីធ្លី ក្នុងខណ្ឌនីមួយៗនៅរាជធានីភ្នំពេញ។

តារាងតម្លៃដី និងកត្តាដែលជះឥទ្ធិពលលើទីផ្សារដីធ្លី

ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃអចលនទ្រព្យ គឺមិនដូចគ្នានោះទេ អាចថានៅក្នុងតម្លៃប្រហាក់ប្រហែលណាមួយ ដើម្បីជាភាពងាយស្រួល សូមពិនិត្យមើលខ្សែបន្ទាត់ដែលបានបញ្ជាក់អំពីតម្លៃនៅតាមខណ្ឌនានានៃរាជធានីភ្នំពេញ។ (ការបង្កើតតារាងនេះគឺយោងតាមព័ត៌មានអចលទ្រព្យនៅក្នុងស្រុក និងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ដោយតម្លៃទាំងនោះគឺស្ថិតនៅក្នុងតម្លៃប្រហាក់ប្រហែលនឹងតម្លៃពិតប្រាកដ)។ 

នៅក្នុងតារាងខាងក្រោម យោងទៅតាមទិន្នន័យរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យភាគច្រើន ដែលខមភើសបានស្រាវជ្រាវមក គឺមានការបែងចែកជាតម្លៃមធ្យមទាបបំផុត និង តម្លៃមធ្យមខ្ពស់បំផុនៅតាមបណ្ដាខណ្ឌនីមួយៗ។ បើយើងពិនិត្យមើលស្ថានភាពរបស់តំបន់នៅក្នុងខណ្ឌទាំងនេះឃើញ នឹងឃើញថា ខណ្ឌខ្លះមានតម្លៃខ្ពស់ខ្លាំង និងខ្លះទៀតនៅក្នុងកម្រិតទទួលបាន ដោយមានហេតុផលដូចខាងក្រោមនេះ៖ 

 Chart 

ខណ្ឌដូនពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សព្វផ្សាយក្នុងស្រុក លោក ស៊ន សៀប ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានលើកឡើងថា មូលហេតុចម្បងដែលបណ្ដាលឱ្យដីមានតម្លៃខ្ពស់ក្នុងខណ្ឌនេះ គឺដោយសារទីផ្សារអចលនទ្រព្យក្នុងតំបន់នេះមានភាពចំណាស់ជាងគេ និងមានតម្លៃដីធ្លីខ្ពស់បំផុតនៅតាមសង្កាត់នីមួយៗ។ នៅក្នុងសម័យកាលទំនើប ខណ្ឌដូនពេញជាតំបន់ដែលមានការផ្គត់ផ្គង់ការិយាល័យខ្ពស់ជាងគេបំផុតនៅភ្នំពេញ ហើយក៏ជាតំបន់អភិវឌ្ឍន៍ដែលចំណាស់ជាងគេបំផុត រួមមានផ្សារធំៗចំនួនបី គឺផ្សារចាស់ ផ្សារកណ្តាល និងផ្សារថ្មី។ លើសពីនេះទៅទៀត តំបន់ទាំងនេះគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានដូចជាព្រះបរមរាជវាំង និងតំបន់មាត់ទន្លេជាដើម។ នាពេលបច្ចុប្បន្ន តម្លៃដីនៅក្នុងតំបន់ខណ្ឌដូនពេញ គឺមានតម្លៃលក់ជាមធ្យមពី ៤,៧៥០ ទៅ ៨,៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃជួលជាមធ្យមពី ៣ ដុល្លារទៅ ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ យើងសង្កេតឃើញថា មានគម្រោងអភិវឌ្ឍធំៗជាច្រើនដូចជា អគារវឌ្ឍន ខេបភីថល អគារកាណាឌីយ៉ា គម្រោងខុនដូ One Park គម្រោងប្រភេទការិយាល័យ និងខុនដូបែបទំនើបរបស់ Flatiron By Meridian និងគម្រោងខុនដូតម្លៃសមរម្យជិតមាត់ទន្លេ របស់ក្រុមហ៊ុន យៀកថៃគ្រុប គឺគម្រោង Yuetai Phnom Penh Harbour។ សម្រាប់លទ្ធផលទំហំដីដែលអាចស្វែងរកបាននៅ ក្នុងតំបន់នេះ គឺក្នុងទំហំ ៤xx ទៅ ៣,xxx ម៉ែត្រការ៉េ។ 

Chart 

ខណ្ឌចំការមន៖ ជាខណ្ឌដែលមួយដែលដីមានតម្លៃខ្ពស់ ព្រោះជាទីតាំងកណ្ដាលក្រុង ហើយជាបណ្ដុំអគារពាណិជ្ជកម្ម និងលំនៅឋាននានា ចំណែកឯតម្លៃដីនៅតែអាចឡើង ប៉ុន្តែគឺមិនខ្ពស់ខ្លាំងនោះទេ ដោយសារតែដីនៅតំបន់ចំការមន ក៏បានខ្ពស់ស្រាប់ទៅហើយ។ 

ដោយតម្លៃលក់ជាមធ្យមក្នុងមួយម៉ែត្រការ៉េ មានចាប់ពី ៣,២៧៥ ទៅ ៤៥៥០ ដុល្លារ និងសម្រាប់តម្លៃជួលអាចមាន ២ដុល្លារទៅដល់១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីទំនេរដែលអាចស្វែងរកបានគឹប្រហែល ១xx ដល់ ២,៧xxម៉ែត្រការ៉េ។ តែទោះបីជាយ៉ាងណា ខណ្ឌចំការមនពិតជាសម្បូរអគារលំនៅឋានជាច្រើន ក៏ដូចជាអគារពាណិជ្ជកម្ម រួមមាននៅតាមបណ្ដោយផ្លូវម៉ៅសេទុង ចំណែកឯក្រុមហ៊ុនអភិវឌ្ឍដែលមានកេរ្តិ៍ឈ្មោះផ្នែកអចលនទ្រព្យក៏បានបោះទីតាំងរបស់ខ្លួន ដូចជាគម្រោង R&F Glory របស់ក្រុមហ៊ុន R&F Group, គម្រោងខុនដូ និងloft របស់ Prince Huan Yu Center គម្រោងខុនដូនៅតំបន់បឹងត្របែក Prince Happiness Plaza

និងគម្រោងការិយាល័យនិងខុនដូលំដាប់ ៥អា របស់ក្រុមហ៊ុន Morgan Group ដែលជាគម្រោង Morgan Tower និងគម្រោងខុនដូដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ គឺគម្រោង Wonder Mesong ដែលសុទ្ធសឹងតែស្ថិតនៅក្នុងទីក្រុងរណបកោះពេជ្រ។ 

news/2022-06-01/1654059150493250.png

ខណ្ឌបឹងកេងកង៖ ជាខណ្ឌដែលបានបំបែកចេញពីខណ្ឌចំការមន ហើយក៏ជាតំបន់ពាណិជ្ជកម្មកណ្ដាលកម្រិតខ្ពស់ ដូចជា ផ្សារទំនើប អ៊ិអនម៉ល១ ផ្សារទំនើបណូរ៉ូម៉ល និងទទួលបានគម្រោងអភិវឌ្ឍធំៗ រួមមានគម្រោងខុនដូ ការិយាល័យលំដាប់ ៥ អា បើនិយាយជារួមទៅ ខណ្ឌបឹងកេងកងប្រៀបដូចទៅនឹងតំបន់អភិជន ជាមួយទីផ្សារដីធ្លីមានតម្លៃខ្ពស់។ បើយើងពិនិត្យមើលលំនៅឋានប្រណីតប្រភេទខុនដូនៅក្នុងតំបន់ មានច្រើនជម្រើស និងសុទ្ធតែជាម៉ាកយីហោមានកេរ្តិ៍ឈ្មោះ រួមមានគម្រោងខុនដូកំពុងសាងសង់ Agile Sky ResidenceLe Condé BKK1 (គម្រោងដែលខ្ពស់ជាងគេនៅបឹងកេងកង),ចំណែកឯគម្រោងដែលបានបញ្ចប់ការសាងសង់មាន Picasso City Garden និង KY iCenter ជាដើម។ បើពិនិត្យមើលស្ថានភាពតម្លៃដីនៅទីនោះ តម្លៃជួលពី ៤ ទៅ ១០ ដុល្លារក្នុងម៉ែត្រការ៉េ និង តម្លៃលក់ជាមធ្យមមានចាប់ពី ៤០០០ ទៅដល់ ៦០០០ ដុល្លារក្នុងម៉ែត្រការ៉េ ជាមួយទំហំដីអាចរកបាន ៣xx- ១១xx ម៉ែត្រការ៉េ។ 

Chart 

ខណ្ឌ៧មករា៖ ជាខណ្ឌដែលតូចជាងគេ ក្នុងចំណោមខណ្ឌទាំង១៤ ប៉ុន្តែត្រូវបានអ្នកជំនាញអចលនទ្រព្យវាយតម្លៃថា តម្លៃដីថ្លៃជាងគេបំផុតក្នុងទីក្រុងភ្នំពេញ ដោយសារខណ្ឌនេះ មានទីតាំងពាណិជ្ជកម្មច្រើនជាងគេ នឹងបានប្រមូលផ្តុំដោយអាគារខ្ពស់ជាច្រើន នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ម្យ៉ាងវិញទៀត ព័ទ្ធទៅដោយការិយាល័យគណរដ្ឋមន្រ្តី ក្រសួងការពារជាតិ ក្រសួងទេសចរណ៍ និងគ្រាន់តែធ្វើដំណើរប៉ុន្មាននាទីអាចទៅដល់ទីតាំងពិសេសនៅក្នុងតំបន់ ធ្វើឲ្យតម្លៃដីនៅក្នុងខណ្ឌ៧មករា ស្ថិតនៅក្នុងកម្រិតខ្ពស់លំដាប់ទី២ បន្ទាប់ពីខណ្ឌដូនពេញ។ បែបនេះហើយទើបខណ្ឌ៧ មករា យើងក៏ទទួលបានការពេញចិត្តពីគម្រោងល្បីៗ  រួមមានគម្រោងខុនដូ Dingli Building,The SkylineBaoli Mansion បន្ថែមជាមួយគម្រោងSky Villa ដែលជាគម្រោងផ្ទះវីឡានៅលើអាកាសអមទៅដោយប្រណីតភាពខ្ពស់ ហើយក៏មិនភ្លេចគម្រោងខ្នាតយក្សរបស់អ្នកអភិវឌ្ឍ ក្រុមហ៊ុន OCIC គឺគម្រោង Olympia City មានទាំងផ្សារទំនើបលំដាប់អន្តរជាតិ ខុនដូ ផ្ទះអាជីវកម្ម និង financial street ផងដែរ។ សម្រាប់តម្លៃដីលក់ គឺ៣,៨០០ដល់ ៥,៦០០ ដុល្លារ និងតម្លៃជួលវិញ គឺ ១០ ដុល្លារទៅ ២០ ដុល្លារក្នុងម៉ែត្រការ៉េ។ បើក្រឡេកមើលទំហំដី មាន ៥xx ដល់ ៦,xxx ម៉ែត្រការ៉េ។

 Chart 

ខណ្ឌទួលគោក៖ គឺជាខណ្ឌដ៏ធំមួយស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅ បន្ទាប់ពីខណ្ឌបឹងកេងកង និងចំការមន។ 

អ្នកជំនាញបានឲ្យដឹងថា ទួលគោកត្រូវបានចាត់ទុកថាជាខណ្ឌដែលមានប្រជាប្រិយបំផុតសម្រាប់ការស្នាក់នៅ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដោយមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅទីនោះដូចជា អគារពាណិជ្ជកម្ម ខុនដូ អាផាតមិន ហាងទំនិញ សាលារៀនអន្តរជាតិ និងផ្លូវធំៗជាច្រើនដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ភាពស្រស់ស្អាតនៃខណ្ឌនេះគឺដោយសារតែផ្ទះ និងវីឡាធំៗ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ។ 

ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខណ្ឌនេះសម្បូរទៅដោយអគារពាណិជ្ជកម្ម និងអគារលំនៅឋានល្បីៗជាច្រើនដូចជា ខុនដូ DeCastle ខុនដូ Nobeless ខុនដូ Royal Platinum ខុនដូធីខេស្តារ ផ្សារទំនើបធីខេ SAMAI square និងHCN Mall and Residence ដែលអគារទាំងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ និងបឹងកក់ ២។ តម្លៃដីក៏មិនចាញ់គេប៉ុន្មានដែរ គឺថា តម្លៃជួលជាមធ្យមមានចាប់ពី ២ ទៅ ១០ដុល្លារ និងតម្លៃលក់ ៣០០០ ទៅដល់ ៣៨០០ ដុល្លារ។ ទំហំដីទំនេរ មាន២xx-១៥xx ម៉ែត្រការ៉េ។ 

Chart 

ខណ្ឌសែនសុខ៖ ជាខណ្ឌមានគម្រោងលំនៅដ្ឋានច្រើនជាងគេ ពិសេសគម្រោងលំនៅដ្ឋានតម្លៃមធ្យមដោយសារវាជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតទើបនឹងស្ថាបនាជាច្រើន និងដែលទទួលចំហាយពីខណ្ឌទួលគោក។ ម្យ៉ាងទៀត ខណ្ឌសែនសុខបានរីកចម្រើនតាំងពីឆ្នាំ២០១៥មក ដែលបានទាក់ទាញគម្រោងធំៗជាច្រើនដូចជា ផ្សារអុីអន២ ផ្សារម៉ាក្រូ បុរីប៉េងហួត បុរីជីបម៉ុង និងបុរីពិភពថ្មីជាដើម។ តម្លៃលំនៅឋានស្ថិតនៅក្នុងតម្លៃសមរម្យ ដោយមានគម្រោងជាបុរី ភ្នំពេញថ្មី  Orkidé The Royal ឬគម្រោងខុនដូទំនើបៗ ដូចជា  Orkidē  The Royal CondominiumNorth Park CondominiumStar City ។ល។  ភាពរីកចម្រើននៃខណ្ឌសែនសុខបានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះកើនឡើងគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតម្លៃលក់ជាមធ្យម ពី ៨០០ ទៅ ២៤០០ ដុល្លារ និង តម្លៃជួល ១ ទៅ៥ ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយនាពេលបច្ចុប្បន្នមានដីទំនេរប្រហែល ២xx ដល់១៤xx ម៉ែត្រការ៉េ។ 

news/2022-06-01/1654059427795457.png 

ខណ្ឌមានជ័យ៖  តំបន់មួយចំនួន ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ បានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ជាពិសេស ដីដែលស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ដែលមានទំហំ៦០ម៉ែត្រតែម្ដង។ បច្ចុប្បន្នតំបន់ដែលកំពុងតែទទួលបានចំណាត់ថ្នាក់ខ្ពស់ និងទាក់ទាញបំផុតនៃខណ្ឌមួយនេះ គឺតំបន់ដែលស្ថិតនៅក្បែរមហាវិថី សម្ដេចតេជោមហាវិថី៥០ម៉ែត្រ ដែលជាតំបន់ប្រមូលផ្តុំទៅមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងទំនើប និងបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់នៅពេលនេះ បន្ថែមពីនោះទៀតគម្រោងផ្សារទំនើបអ៊ីអន៣ ក៏ស្ថិតនៅទីនោះ ក្រៅពីនេះទៀត គម្រោងលំនោឋានល្បីៗ ក៏លេចឡើង ដូចជា គម្រោងR&F City, R&F City MIRO និង គម្រោង Urban Village Phnom Penh ដែលមកជាមួយកន្លែងកម្សាន្តធំ Factory Phnom Penh បើងាកទៅមើលគម្រោងបុរីធំៗវិញ រួមមាន បុរី ប៉េងហួត ដឹស្តារ ណេតឆឺរ៉ល ,បុរី ជីប ម៉ុង ២៧១ ,បុរី ហាយលែន ស៊ីធី និងគម្រោងវីឡាប្រណីត New Asia Villa 60m។ យ៉ាងណាក៏តម្លៃដីនៅក្នុងខណ្ឌនេះ គឺមិនមានតម្លៃខ្ពស់ទាំងអស់នោះដែរពោលគឺនៅអាចស្វែងរកដីដែលមានតម្លៃសមរម្យសម្រាប់លំនៅឋាននៅតំបន់ខាងក្នុង។ សម្រាប់តម្លៃដីនៅក្នុងតំបន់គឺមានចាប់ពី ១៥០០ ដល់ ១៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាមួយតម្លៃដីជួល ២ ដល់ ១០ ដុល្លារក្នុងម៉ែត្រការ៉េ និងមានទំហំដីទំនេរពី ១៥x-២,xxx ម៉ែត្រការ៉េ។ 

news/2022-06-01/1654059478338909.png 

ខណ្ឌជ្រោយចង្វារ៖ ខណ្ឌជ្រោយចង្វារបានក្លាយជាទីតាំងវិនិយោគដ៏លេចធ្លោមួយ ដោយសារខណ្ឌនេះបណ្តុំដោយគម្រោងវិនិយោគធំៗ ដែលភាគច្រើនជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងលំនៅដ្ឋាន។ កត្តាសំខាន់ៗទាំង ៤ ខាងក្រោមនេះបង្ហាញពីសក្តានុពលរបស់ខណ្ឌជ្រោយចង្វារ ដែលលោកអ្នកគួរស្វែងយល់ ដើម្បីចាប់យកឱកាសវិនិយោគអចលនទ្រព្យក្នុងខណ្ឌនេះ រួមមាន ទីតាំងភូមិសាស្រ្តពិសេសជាងគេ  និងកត្តាប្រជាសាស្រ្ត 

ក្រុងរណបធំៗពីរ គឺមានគម្រោងទីក្រុងរំណបជ្រោយចង្វារ និង ទីក្រុងរណប លីយ៉ុងផាត់ និងបណ្តុំដោយគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ ដោយយើងឃើញមាន គម្រោងខុនដូ Wealth Mansion,Morgan EnMaison សាងសង់ដោយ Morgan Group, The Peninsulaដែលមានសាងសង់រួចរាល់, La Vista One ដែលជាអគារភ្លោះ, MekongView Tower 6 ដែលមានទាំងសណ្ឋាគារ អាផាតមិនសេវាកម្ម និងខុនដូ បើមើលទៅកាន់គម្រោងបុរីវិញ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា យ៉ាងស្កេកស្កះ ដូចជា គម្រោង WorldBridge Sport Village, Orkide The Botanic CityBorey The FloraBorey Sovannaphumi, បុរី Peng Huoth The Star Jumeirah Borey NADI by GC City និង Morgan Park Villa (គម្រោងផ្ទះវីឡាដែលមានចំណតក្រោមដី ពិសេស)។ ម៉្យាងវិញទៀត តម្លៃដីនៅជ្រោយចង្វារពិតជាមិនថោកនោះទេ ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា គឺមានតម្លៃដល់ទៅ៣៥០០ ដុល្លារ។ រីឯតម្លៃជួល អាចមានពី០.៩ ដុល្លារដល់ ៤ ដុល្លារអាមេរិក។ ហើយសម្រាប់ដីទំនេរវិញ មានពី ៦៦០ ដល់ ៤,xxx ម៉ែត្រការ៉េ។ 

 Chart

ឈ.ខណ្ឌដង្កោ៖ ជាតំបន់ដែលមានគម្រោងលំនៅឋានជាប្រភេទបុរីកុះករ រួមមាន The ParkLand 50MBorey Angkor OudomLa Palm Residences ជាមួយគម្រោងបុរីតូចធំផ្សេងៗទៀត និងជាទីតាំងល្អសម្រាប់ការបង្កើតជាឃ្លាំងស្តុកទំនិញ។ បន្ថែមជាមួយផែនការពង្រីកនាពេលអនាគត នឹងធ្វើឱ្យតំបន់ជាយៗរាជធានីភ្នំពេញនឹងកាន់តែខិតជិតតំបន់កណ្ដាលក្រុង តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធថ្មីៗរបស់រដ្ឋ ដែលនេះជម្រុញឲ្យតម្លៃដីនៅក្នុងតំបន់កើនឡើងជាលំដាប់។ យើងឃើញថាតម្លៃដី ប្រមាណពី១៥០ ដុល្លារ ទៅដល់ ១៤០០ ដុល្លារ សម្រាប់តម្លៃជាមធ្យមជាមួយទំហំពី ២,xx ដល់ ៣,៩xx ម៉ែត្រការ៉េ ចំណែកឯតម្លៃជួលគឺ ០.៦ ទៅដល់ ១.៥ ដុល្លារក្នុងម៉ែត្រការ៉េ។

Chart 

ខណ្ឌច្បារអំពៅ៖ ជាមួយនឹងវត្តមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ និងកម្រិតអភិជន នៅមានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ សំណង់ខុនដូ អាផាតមិនជាច្រើនគម្រោង ដែលសម្រាប់តែតំបន់បឹងស្នោមានមិនក្រោម១០គម្រោងនោះទេ ហើយមួយចំណែកទៀតក៏ទទួលបានភាពវិជ្ជមានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍របស់ក្រុមហ៊ុន OCIC ផងដែរ។  តម្លៃដីនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មួយក្នុងចំណោមខណ្ឌដទៃទៀត ដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ១ បន្ទាប់ពីមានការស្ថាបនាផ្លូវរួច ការធ្វើដំណើរមានភាពងាយស្រួលជាងមុន តម្លៃដីក៏មិននៅនឹងមួយកន្លែងដែរ តែងតែមានការឡើងជាបន្តបន្ទាប់ផងដែរ គឺមានតម្លៃលក់មធ្យមពី៤០០ ដុល្លារ ទៅដល់ ១៨០០ ប៉ុន្តែក៏មានតំបន់ខ្លះគឺឡើងដល់ទៅ ៣៥០០ដុល្លារជាងឯណោះ។ ចំពោះដីទំនេរដែលមានជាមធ្យមគឺចាប់ពី ៨,xx រហូតដល់ ៥,xxx ម៉ែត្រការ៉េ។ 

 Chart 

ខណ្ឌព្រែកព្នៅ៖ ដោយខណ្ឌជិតខាងទទួលបានការអភិវឌ្ឍ ខណ្ឌមួយនេះក៏បានឱកាសលូតលាស់ផងដែរ ហើយអ្វីដែលសំខាន់ទៀតនោះ យោងតាមទិន្នន័យថ្មីៗ ខណ្ឌព្រែកព្នៅកំពុងមានតម្រូវការផ្នែកលំនៅឋានខ្ពស់ តែនៅមានចំនួនតិចជាងប្រសិនបើប្រៀបធៀបជាមួយនឹងខណ្ឌដែលមាននាមជាតំបន់ជាយក្រុងដូចគ្នា ប៉ុន្តែគម្រោងលំនៅឋានទាំងនោះសុទ្ធតែជាម៉ាកយីហោល្បី និងថ្មី មាន The Anajak by Hanuman Estate,Borey Bayon Residence និង បុរី ភូមិសំរោងរបស់ក្រុមហ៊ុនសាជីវកម្ម ព្រីនស៍ គ្រុប ជាដើម។ដែលជាកត្តាមួយធ្វើឲ្យតម្លៃដីលក់នៅមានកម្រិតមធ្យមក្នុងតម្លៃពី ១៥០ ដល់ ៦៥០ ដុល្លារ ហើយដីទំនេរក៏នៅសល់ច្រើន ក្នុងទំហំពី ៥xx រហូតដល់ ១៧,xxx។ 

Chart 

ខណ្ឌឬស្សីកែវ៖ ដោយសារល្បឿននៃការអភិវឌ្ឍតំបន់នេះ ឥឡូវនេះតំបន់លំនៅដ្ឋានមានសភាពអ៊ូអរដោយ មានគម្រោងខុនដូ Sky Tree Condo, និងគម្រោងបុរីBorey Mongkul Phnom PenhBorey Vimean Phnom Penh ផងនោះ ដែលធ្វើឲ្យមានប្រជាជនរស់នៅច្រើនរីកនិងចម្រើនយ៉ាងឆាប់រហ័សជាហេតុធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នេះកើនឡើងជារៀងរាល់ឆ្នាំ គឺចាប់ពី ៨០០ ដល់ទៅ ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ងាកទៅមើលដីទំនេរវិញ គឺមានប្លង់ពីទំហំ ២៩០ ទៅដល់ ៩xx ម៉ែត្រការ៉េ។ 

  Chart

.ខណ្ឌពោធិ័សែនជ័យ៖ ជាតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ទាំងលំនៅឋាន និងគម្រោងឧស្សាហកម្មផ្សេងៗ ដោយសារមានទីតាំងដីនៅទូលាយច្រើន ហើយតម្លៃដីនៅធូរថ្លៃ ដោយតម្លៃលក់ជាមធ្យមចាប់ពី ២៥០ ដល់ ១,៧០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងទំហំដីដែលទំនេរពី ១៧០ ដល់ ១,២xx ម៉ែត្រការ៉េ។ រួមជាមួយតម្លៃជួលក្នុងមួយម៉ែត្រការ៉េ គឺពី ០.៣ ដុល្លារដល់ ២.៥ ដុល្លារ។  នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។ មិនត្រឹមតែប៉ុណ្ណោះ ខណ្ឌពោធិ៍សែនជ័យមានវិសាលភាពធំធេងសម្រាប់ធ្វើការអភិវឌ្ឍ ដែលសក្កិសមបំផុតសម្រាប់ការសាងសង់បុរី និងឃ្លាំងស្តុកទំនិញ។

 

Chart 

ឋ. ខណ្ឌកំបូល៖ កំបូលជាខណ្ឌថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលកាត់ចេញពីផ្នែកខ្លះនៃខេត្តកណ្ដាល និងផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ ។ ខណ្ឌនេះបាន និងកំពុងទាក់ទាញការវិនិយោគលំនៅឋាន ពីសំណាក់វិនិយោគិនក្នុងស្រុកជាច្រើន ដោយមានក្រុមហ៊ុននិងម្ចាស់បុរីជាច្រើនបានបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់លើលំនៅឋាន សម្រាប់ផ្ដល់ជូនពលរដ្ឋដែលមានតម្រូវការ ដោយនាពេលបច្ចុប្បន្ន មានគម្រោងបុរី ពិភពថ្មី កំបូល បុរីលឹម ឈាងហាក់ កំបូល បុរី អឹមអិល វិមានមង្គល និងគម្រោងដីឡូតិ៍របស់ឧកញ៉ា ឡេងណាវ៉ាត់ត្រា  ។ ម្យ៉ាងវិញទៀត តម្លៃដីនៅក្នុងតំបន់ក៏នៅទាប ដែលអាចទទួលបានឱកាសចំណេញពីការវិនិយោគច្រើន។ នៅក្នុងតំបន់នេះតម្លៃដីមធ្យមចាប់ពី ៨៥ ដុល្លារ ទៅ ៦១៣.៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ 

 តើក្នុងរាជធានីភ្នំពេញ ខណ្ឌណាខ្លះសម្បូរដីទំនេរ និងខណ្ឌណាមិនសូវមាននោះ?

ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជនដែលបានរស់នៅក្នុងទឹកដីរាជធានីបានកើនឡើង។ ហើយដើម្បីឆ្លើយតបទៅកាន់តម្រូវការប្រជាជន ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុនបានបញ្ចេញពីផែនការប្រើប្រាស់ដីលម្អិត និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រការ៉េ ពីអ័ក្សវត្តភ្នំ ដែលផែនការនេះនឹងត្រូវធ្វើរហូតដល់ឆ្នាំ២០៣៥។ តាមផែនការនេះ រដ្ឋាភិបាលនឹងកាត់បញ្ចូលផ្នែកទាំងអស់ នៃទឹកដីខេត្តកណ្តាលភាគខាងជើង ចូលមកក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នាពេលអនាគត។ នៅពេលដែលសង្កេតលើបញ្ជីចុះអចលនទ្រព្យប្រភេទដីធ្លីសម្រាប់លក់ យើងសង្កេតឃើញថា ខណ្ឌដែលមានអត្រាដីទំនេរ តិចបំផុត ភាគច្រើនគឺជាតំបន់កណ្ដាលក្រុង ជាពិសេសគឺខណ្ឌដូនពេញ ខណ្ឌ ៧មករា និងខណ្ឌបឹងកេងកង ដោយតំបន់ទាំងនោះគ្រប់គ្រងទៅដោយលំនៅឋាន ឬអគារទាំងអស់ ប្រសិនបើអ្នកចង់ទិញ ត្រូវការវាយសំណង់លំនៅឋានជាមុនសិន។ ចំណែកចំណុចកណ្ដាល ខណ្ឌចំការមនវិញ អ្នកវិនិយោគអាចនៅស្វែងរកទីតាំងដីទំនេរបាន ភាគច្រើនគឺស្ថិតនៅក្នុងសង្កាត់ទួលទំពូង និង បឹងត្របែក ប៉ុន្តែតម្លៃរបស់វាគឹសមស្របតែជាមួយគម្រោងអគារធំៗប្រភេទអាផាតមិន ខុនដូ ឬការិយាល័យ ក្នុងការមានឱកាសទទួលបានប្រាក់ចំណេញមកវិញ។

news/2022-06-01/1654072321493772.png

ក្រឡេកទៅខាងតំបន់ដែលកំពុងមានការអភិវឌ្ឍ និងជម្រុញខ្លួនទៅជាតំបន់ពាណិជ្ជកម្មកណ្ដាលកម្រិតខ្ពស់ដូចខណ្ឌបឹងកេងកង ក្នុងរយៈពេល៥ឆ្នាំខាងមុនទៀតនោះ ខណ្ឌទួលគោក ពិតជាមានទំនេរច្រើនជាងតំបន់ដែលបានរៀបរាប់ខាងលើ ដោយតំបន់បឹងកក់១ និងតំបន់បឹងកក់២ គឺជាទីតាំងកំពុងពេញនិយម។ សម្រាប់ខណ្ឌសែនសុខ តំបន់រងលំដាប់ទី២ បន្ទាប់ពីខណ្ឌទួលគោក  ក៏ជាទីប្រជុំទៅដោយគម្រោងលំនៅឋាន និងជាផ្ទះរបស់ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ផ្សារបោះដុំ ម៉ាក្រូ គ្លូបលហោស៍ ផ្សារជីបម៉ុងជាដើម នៅអាចស្វែងរកដីទំនេរសម្រាប់អភិវឌ្ឍបាន ជាពិសេសគឺនៅក្នុងសង្កាត់ភ្នំពេញថ្មី។

រីឯខណ្ឌមានជ័យ ដែលមានផ្លូវ៦០ម៉ែត្រកំពុងល្បី និងលើកមុខមាត់ដល់តំបន់ គឺឃើញថាមានដិទំនេរនៅតាមបណ្ដោយផ្លូវផងដែរ បើនិយាយពីតម្លៃវិញគឺពិតជាមិនទាបនោះទេ។ ក្រៅពីនេះ សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ក៏នៅដីទំនេរសម្រាប់បម្រើក្នុងគោលបំណងប្រភេទលំនៅឋាន ប៉ុន្តែស្ថិតនៅក្នុងទំហំមធ្យមតែប៉ុណ្ណោះ។ ងាកទៅមើលតំបន់ជាយក្រុងទំនើប កំពុងមានការចាប់អារម្មណ៍ពីក្រសែភ្នែក អ្នកវិនិយោគ និងអ្នកជំនាញផ្នែកអចលនទ្រព្យវិញ ខណ្ឌជ្រោយចង្វារប្រាកដណាស់ក្នុងការមានដីទំនេរច្រើន តែអាចនិយាយបានថាមិនមែនស្ថិតនៅតាមបណ្ដោយផ្លូវធំៗនោះទេ។ លើសពីនេះទៅទៀត ទោះបីជាសង្កាត់ជ្រោយចង្វារ និងព្រែកលាប មានរបាយការណ៍ថាជាផ្នែកដែលសល់់ដីទំនេរច្រើនក្ដី ក៏នៅតិចជាងតំបន់ដែលចូលទៅក្នុងដូចជា សង្កាត់កោះដាច់ជាដើម។ ចំណែកឯខណ្ឌជាប់ព្រំប្រទល់នឹងជ្រោយចង្វារដែរ គឺខណ្ឌឬស្សីកែវវិញ ជាតំបន់ដែលមានប្រជាជនរស់នៅច្រើនណាស់ដែរ ដែលសម្រាប់ដីទំនេរ គឺសង្កាត់ទួលសង្កែមានអត្រាដីទំនេរច្រើនជាងគេក្នុងចំណោមសង្កាត់ទាំងអស់។

news/2022-06-01/1654072416914530.jpg

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយៗនេះ សម្រាប់ខណ្ឌដង្កោ ក៏មិនអន់នោះដែរ យោងតាមព័ត៌មានក្នុងស្រុក មានគម្រោងបុរីធំៗជាច្រើនបានសម្រុកទៅសាងសង់គម្រោងរបស់ខ្លួន ក្នុងហេតុផល ទីតាំងរបស់ខណ្ឌដង្កោ ងាយស្រួលធ្វើដំណើរជាងមុន ងាយស្រួលស្វែងរកដីទំនេរ ក្នុងតម្លៃសមរម្យ រួមមាន សង្កាត់ដង្កោ និងសង្កាត់ជើងឯកតែម្ដង។

សម្រាប់ខណ្ឌ៣ទៀត រួមមាន ខណ្ឌព្រែកព្នៅ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ យោងទៅតាមព័aត៌មានអចលនទ្រព្យក្នុងស្រុក បានឲ្យដឹងថា ទីតាំងទាំង៣នេះ នៅសល់ដីទំនេរច្រើនជាងគេបង្អស់ក្នុងចំណោមខណ្ឌនៅរាជធានីភ្នំពេញ ហើយតម្លៃដីវិញ វិនិយោគិនអាចទទួលបានអត្រាប្រាក់ចំណេញច្រើននាពេលអនាគត ឬស្របពេលដែលផែនការពង្រីកទីក្រុងចេញជាលទ្ធផលខ្លាំងក្លា។

 ចក្ខុវិស័យរបស់វិនិយោគិនលើទីផ្សារដីធ្លី

ដោយយោងតាមហេតុផលដែលបានរៀបរាប់ជូនខាងលើ នាពេលបច្ចុប្បន្នយើងសង្កេតឃើញថា អ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យបានកំពុងសម្លឹងមើលលើទៅតំបន់ដែលនៅជាយក្រុងជាជាងតំបន់នៅជិតកណ្ដាលក្រុង ព្រោះតំបន់ទាំងនោះ សល់ដីទំនេរច្រើន និងកំពុងរីករាយនឹងទទួលផ្លែផ្កាពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ គម្រោងធំៗដូចជាផ្សារទំនើប អាចស្វែងរកក្នុងតម្លៃសមរម្យអាចទទួលបានប្រាក់ចំណេញច្រើន ហើយអ្វីដែលពិសេសទៀតនោះ បន្ទាប់ពីផែនការពង្រីកផ្ទៃដីរបស់រាជធានីភ្នំពេញចាប់ផ្ដើម នោះចម្ងាយនៃតំបន់ទាំងនេះនឹងកាន់តែកៀកចំណុចកណ្ដាលរាជធានីផងដែរ។ នាមជាតំបន់ជាយក្រុងមានការអភិវឌ្ឍមិនចាញ់ជ្រោយចង្វារ និងមានទីក្រុងរណបកោះនរា  ខណ្ឌច្បារអំពៅក៏ស្ថិតនៅក្នុងតំបន់ដែលមានដីទំនេរ អាចទទួលបានការអភិវឌ្ឍបន្តទៀត។ បើនិយាយពីតំបន់នៅជិតស្ពាន លោកអ្នកអាចពិបាកស្វែងរក តែអាចពិនិត្យ និងពិចារណាលើតំបន់ព្រែកឯងនិងនិរោធបាន។  ប៉ុន្តែសម្រាប់អ្នកវិនិយោគខ្នាតធំៗដែលមានទុនគ្រប់គ្រាន់ ក៏នៅតែរំពៃលើតំបន់នៅកណ្ដាលរាជធានីដែរ ព្រោះថាតំបន់កណ្ដាលនៅតែទទួលបានភាពទាក់ទាញជាងជានិច្ច។ 

news/2022-06-01/1654072216671481.jpg

ជារួមមក ទីផ្សារដីធ្លីនៅរាជធានីភ្នំពេញនៅតែបន្តកើនឡើង ដោយពឹងផ្អែកទៅលើទីតាំង ហេដ្ឋារចនាសម័្ពន្ធក្នុងតំបន់ក៏ដូចជាកន្លែងបរិក្ខារផ្សេងៗដែលជម្រុញតម្លៃ ហើយនៅក្នងតំបន់ខ្លះទៀត ក៏បានកើនឡើងតិចតួចដោយហេតុស្ថិតឮនៅក្នុងតម្លៃខ្ពស់ស្រាប់ ជាពិសេសខណ្ឌដែលមាននាមជាតំបន់មជ្ឈមណ្ឌលកណ្ដាល។ បន្ថែមពីនោះទៀត ទោះបីជារងឥទ្ធិពល ពីជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានជះមកលើលទ្ធផលទីផ្សារដីធ្លីខ្លាំងនោះដែរ គឺតម្លៃមានការនៅទ្រឹងតែប៉ុណ្ណោះ។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)