ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អាថ៌កំបាំង ៥យ៉ាង នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីមានជាងគេលើលោក Jeff Bezos

អាថ៌កំបាំង ៥យ៉ាង នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីមានជាងគេលើលោក Jeff Bezos

2019-11-02
637
0
សង្ខេប:សម្រាប់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗមិនមែនកើតឡើងដោយសារតែបញ្ញាឬក៏សំណាងនោះទេ តែវាកើតឡើងដោយការចេះប្រើពេលវេលានិងចេះគិតគូរគ្រប់រឿងរ៉ាវមិនថាតូចមិនថាធំនោះឡើយ។

/public/uploads/us/image/20191102/1572668629506151.jpg

សម្រាប់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗមិនមែនកើតឡើងដោយសារតែបញ្ញាឬក៏សំណាងនោះទេ តែវាកើតឡើងដោយការចេះប្រើពេលវេលានិងចេះគិតគូរគ្រប់រឿងរ៉ាវមិនថាតូចមិនថាធំនោះឡើយ។ជាក់ស្តែងមហាសេដ្ឋីមានជាងគេលើលោក Jeff  Bezos ស្ថាបនិកក្រុមអនឡាញធំជាងគេ Amazon ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់លោកដោយសារតែរឿងទាំង ៥យ៉ាងនេះ៖

១.ផ្តោតទៅលើវិនាទីមិនមែនម៉ោង៖ មានន័យថា អ្នកត្រូវចេះចាយពេលវេលាយើងឲ្យបានត្រឹមត្រូវ ដោយគិតចាប់តាំងពី១វិនាទីទៅ ព្រោះថារាល់ពេលដែលយើងបានចំណាយទៅលើរឿងឥតប្រយោជន៍ មិនអាចទាមទារត្រឡប់មកវិញបានទេ។ ហេតុនេះ ប្រសិនបើអ្នកចង់ក្លាយទៅជាមនុស្សដែលជោគជ័យត្រូវចាប់ផ្តើមពីពេលវេលាតិចតួចទៅមិនមែនចាំរហូតដល់រាប់ម៉ោងរាប់ថ្ងៃទើបចាប់ផ្តើមនោះឡើយ។

២.ផ្តោតទៅលើគោលដៅ៖ បុគ្គលដែលជោគជ័យ ខិតខំធ្វើការរាល់ថ្ងៃដោយមិនរាលថយឡើយ ហើយពួកគេផ្តោតទៅលើតែរឿងដែលសំខាន់បំផុតដែលនាំពួកគេទៅកាន់គោលដៅ ពួកគេមិនដែលចាប់អារម្មណ៍រឿងអ្វីផ្សេងក្រៅពីរឿង ធ្វើយ៉ាងណាពួកគេត្រូវតែដើរដល់គោលដៅនោះទេ។ ហេតុនេះហើយ យើងត្រូវចំណាយពេលមួយថ្ងៃរបស់យើងឲ្យមានប្រយោជន៍ ដែលវាជួយជម្រុញយើងទៅកាន់គោលដៅបាន។

៣.ធ្វើអ្វីដែលមានប្រយោជន៍ដល់អនាគត៖ អ្នកអាចគិតថា ពេលវេលាដែលអ្នកចំណាយក្នុងមួយថ្ងៃៗទៅលើការងារ ឬសកម្មភាពប្រចាំថ្ងៃ អាចជារឿងធម្មតា តែវាមិនមែនជារឿងធម្មតានោះទេ វាអាចប៉ះពាល់យ៉ាងខ្លាំងទៅលើអនាគតអ្នកបាន។ដូច្នេះចាប់ពីថ្ងៃនេះទៅ អ្នកត្រូវធ្វើរឿងល្អៗមានប្រយោជន៍ឲ្យបានច្រើន ដោយត្រូវគិតទុកជាមុននូវដំណោះស្រាយល្អដើម្បីត្រៀមខ្លួននៅពេលជួបបញ្ហាម្តងៗ។ ត្រូវចាំថាជីវិតអ្នកមិនមែនរស់ដើម្បីតែមួយថ្ងៃនេះនោះទេ តែអ្នកត្រូវរស់នៅបន្តសម្រាប់ថ្ងៃស្អែក រហូតដល់រាប់ឆ្នាំទៅមុខទៀត ហេតុនេះត្រូវចាប់ផ្តើមធ្វើរឿងមានប្រយោជន៍សម្រាប់អនាគតពីពេលនេះតទៅ។

៤.ផ្តល់ពេលវេលាសម្រាប់គ្រួសារ៖ បុគ្គលជោគជ័យមួយចំនួនអាចរវល់ធ្វើការរហូតភ្លេចគ្រួសារ តែសម្រាប់លោក Jeff Bezos លោកមិនដែលភ្លេចគ្រួសាររបស់ពួកគេឡើយ លោកតែងចំណាយពេលសម្រាប់គ្រួសារជានិច្ច។ អ្នកត្រូវដឹងថាការចំណាយពេលវេលាដើម្បីគ្រួសារវាមានតម្លៃណាស់សម្រាប់អ្នក ពួកគេគឺជាចំណែកមួយដែលជម្រុញទឹកចិត្តឲ្យអ្នកខិតខំតស៊ូ នៅពេលមានបញ្ហាក្នុងអាជីវកម្ម ឬពេលអ្នកមានអារម្មណ៍តានតឹងម្តងៗ។ បុគ្គលជោគជ័យគឺជាបុគ្គលដែលជោជ័យគ្រប់រឿង មិនថារឿងការងារអាជីវកម្ម និងរឿងគ្រួសារនោះទេ រឿងពីរនេះត្រូវដើរទន្ទឹមគ្នាទាំងព្រម។

៥.កត់ត្រារឿងរ៉ាវដែលត្រូវធ្វើជារឿងជាប្រចាំ៖ ការកត់ត្រារឿងដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បីកំណត់ឲ្យច្បាស់ថាអ្នកត្រូវធ្វើអ្វីសម្រាប់ថ្ងៃស្អែកបន្តទៀត ដើម្បីជៀសវាងការធ្វើការងារមួយដែលគ្មានគោលដៅច្បាស់លាស់។ សម្រាប់បុគ្គលជោគជ័យ គេតែងកត់ត្រារឿងរ៉ាវដែលពួកគេត្រូវធ្វើគ្រប់ពេល ដើម្បីឲ្យពួកចាប់យករឿងមួយដែលច្បាស់លាស់សម្រាប់ពួកគេ៕(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)