ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ល្បិចថ្មីក្នុងវិថីដីធ្លី!! ទិញដីប្រយ័ត្នយំស្ដាយបោកខ្លួនបើមិនដឹងល្បិចទាំងនេះ

ល្បិចថ្មីក្នុងវិថីដីធ្លី!! ទិញដីប្រយ័ត្នយំស្ដាយបោកខ្លួនបើមិនដឹងល្បិចទាំងនេះ

2019-11-28
335
0
សង្ខេប:នាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញថាវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំងណាស់ដែលក្នុងនោះផងដែរ វិស័យដីធ្លីគឺមានការកក្រើកយ៉ាងខ្លាំង ដែលជំរុញឱ្យមនុស្សជាច្រើនសម្រុកទៅធ្វើការវិនិយោគ។

/public/uploads/us/image/20191128/1574905023708352.jpg

នាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញថាវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំងណាស់ដែលក្នុងនោះផងដែរ វិស័យដីធ្លីគឺមានការកក្រើកយ៉ាងខ្លាំង ដែលជំរុញឱ្យមនុស្សជាច្រើនសម្រុកទៅធ្វើការវិនិយោគ។

ទោះបីជាវិស័យដីធ្លីមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែនៅក្នុងវិស័យនោះក៏នៅមានឧបសគ្គដែលរាំងស្ទះនៅក្នុងការលក់ផងដែរ ដូចជាការលក់ដីខ្យល់ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបញ្ហាជាច្រើនទៀត ដែលជះឥទ្ធិពលដល់ការទិញ លក់ អចលនទ្រព្យ។ ប្រសិនបើអ្នកចង់ទិញដីធ្លីដើម្បីយកចំណេញ ឬ ដើម្បីប្រើប្រាស់នូវផលប្រយោជន៍ផ្ទាល់ខ្លួន លោកអ្នកគួរតែស្វែងយល់អំពីល្បិចថ្មីនៅក្នុងវិស័យដីធ្លីឱ្យបានច្បាស់ដើម្បីចៀសវាងការបោកប្រាស់ ទិញដី បានខ្យល់ ពីល្បិចទាំងអស់នេះ។

១.ការផ្សព្វផ្សាយ៖ ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាមានច្រើនណាស់ ហើយមានការផ្ដល់សេវាកម្មផ្សេងៗគ្នា ចំណែកការផ្សព្វផ្សាយក៏ខុសគ្នាដែរ សម្រាប់ក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនមិនស្របច្បាប់គឺមានការផ្សព្វផ្សាយខុសគ្នា ដោយសារតែ ក្រុមហ៊ុនមិនស្របច្បាប់អាចមានការលក់ដីខ្យល់ ហើយមានការផ្សព្វផ្សាយលើសពីអ្វីដែលខ្លួនមានដើម្បីឱ្យទាក់ទាញមានអ្នកទិញ ចំណុចនេះអ្នកទិញគួរតែស្វែងយល់ឱ្យច្បាស់។

២.អ្នកលក់ជិតស្និត៖ បើតាមជាក់ស្ដែងដែលអ្នកលក់មួយចំនួនដែលតែងតែអនុវត្តនៅក្នុងការលក់គឺភាគច្រើនការលក់ឱ្យអតិថិជនដែលជាអ្នកស្គាល់គ្នា ព្រោះងាយស្រួលក្នុងការសាងទំនាទំនង ក៏ប៉ុន្តែចំពោះការលក់បែបនេះគឺមិនមែនប្រាកដថាអ្នកនឹងទទួលបានផលចំណេញទាំងស្រុងនោះទេ។ ព្រោះថាដោយសារតែ ការខាតបង់គឺអ្នកទិញជាអ្នកទទួលរង ដូច្នេះហើយមុនទិញគួរតែស្វែងយល់ឱ្យបានច្បាស់ពីក្រុមហ៊ុនដើម្បីចៀសវាងការខាតបង់។

៣.ចង្អុលខ្យល់៖ រឿងនេះគឺជារឿងដែលអ្នកទិញភាគច្រើនព្រួយបារម្ភខ្លាំង ព្រោះថាអ្នកលក់មួយចំនួនបោកប្រាស់ ដោយណែនាំឱ្យអ្នកទិញទៅមើលដីអ្នកដទៃ ឬ ជាដីមិនមានម្ចាស់មើលការខុសត្រូវ ដែលជាដីនៅទីតាំងល្អមានមនុស្សច្រើនចង់បាន ទាំងដែលខ្លួនមិនមានសិទ្ធក្នុងការលក់ ឬទិញ។ ចំណុចនេះអ្នកត្រូវតែសាកសួរទៅកាន់អ្នកដែលគ្រប់គ្រងតំបន់ដូចជាមេភូមិ មេឃុំ ដើម្បីសួរបញ្ជាក់នូវព័ត៌មានដី។

៤.ស៊ីទាំងក្បាលទាំងកន្ទុយ៖ ត្រង់នេះមានន័យថា ដីមួយកន្លែងគឺអាចលក់ទៅកាន់មនុស្សពីរនាក់ផ្សេងគ្នាបាន ដោយគ្រាន់តែម្ចាស់ដីធ្វើប្លង់រឹង និង ប្លង់ទន់ ដែលមានការដឹងលឺត្រឹមត្រូវពីមេឃុំ ឬអាជ្ញាធរកាន់កាប់តំបន់។ ចំពោះរឿងនេះផ្ទាល់ ក៏ធ្លាប់មានអ្នកដែលឆ្លងកាត់រួចមកហើយ ដោយទិញដីចំដីដែលលក់២តង់។

ដើម្បីចៀសវាង ការខាតបង់មុននឹងទិញដីនៅកន្លែងណាមួយអ្នកត្រូវស្វែងរកក្រុមហ៊ុនអចលនទ្រព្យដែលស្របច្បាប់ មានអាជ្ញាបណ្ឌត្រឹមត្រូវ មានសេវាកម្មល្អ មានអចលនទ្រព្យល្អងាយចំណេញ។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)