ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ឡើងកូដទៀតហើយ!កំពង់ស្ពឺ ត្រូវបានក្រុមហ៊ុនចិនធំៗចំនួន៣៥ មកសិក្សាពីវិស័យសំខាន់ៗដើម្បីធ្វើការវិនិយោគ

ឡើងកូដទៀតហើយ!កំពង់ស្ពឺ ត្រូវបានក្រុមហ៊ុនចិនធំៗចំនួន៣៥ មកសិក្សាពីវិស័យសំខាន់ៗដើម្បីធ្វើការវិនិយោគ

2019-11-30
453
0
សង្ខេប:ខេត្តដែលស្ថិតនៅជិតទីក្រុងភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ មួយនេះ កំពុងដំឡើងកូដរបស់ ខ្លួនទៀតហើយតាម រយៈ ការចុះមករកឱកាសវិនិយោគពីក្រុមហ៊ុនចិនធំៗចំនួន៣៥ក្រុមហ៊ុន

/public/uploads/us/image/20191130/1575077857524541.jpg

ខេត្តដែលស្ថិតនៅជិតទីក្រុងភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេច៤ មួយនេះ កំពង់ដំឡើងកូតរបស់ ខ្លួនទៀតហើយតាម រយៈ ការចុះមករកឱកាសវិនិយោគពីក្រុមហ៊ុនចិនធំៗចំនួន៣៥ក្រុមហ៊ុន ខណៈទឹកដីនេះមានគម្រោងធំៗជាច្រើន បាននឹងកំពុង ផ្លាស់ ប្ដូរមុខមាត់ខេត្តនេះយ៉ាងឆាប់រហ័សនាមួយរយៈចុងក្រោយនេះ។

ខេត្តកំពង់ស្ពឺដែលកំពុងតែមានសក្ដានុពលជាច្រើន មិនថាប្រជាសាស្ត្រ ភូមិសាស្ត្រជាដើមហេតុនេះហើយ ទើបបណ្ដាល ឱ្យ ខេត្តក្បែរទីក្រុងភ្នំពេញមួយនេះ មានការចាប់អារម្មណ៍ខ្លាំង មិនថាអ្នកវិនិយោគក្នុងស្រុក ឬក្រៅស្រុកនោះទេគឺហូរ ចូលមក ឥតដាច់ឡើយ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួល ជួបពិភាក្សា ការងារជាមួយក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោល បំណងសិក្សាស្វែងយល់ពី ឱកាស សម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺនេះ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថាខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ដើម្បីផ្តល់ទីផ្សារការរងារដល់ប្រជាជនកម្ពុជា និងកាត់បន្ថយការចំណាកស្រុកជាដើម។

បន្ថែមលើនេះលោកក៏បានបង្ហាញពីវិស័យមួយចំនួនដែលទឹកដីមួយនេះកំពុងត្រូវការខ្លាំងពីវិនិយោគិនគ្រប់រូប ដែលក្នុងនោះ រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម ប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ដើម្បីលើកស្ទួយ ជីវភាព ប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

តាមរយៈប្រសាសន៍របស់អភិបាល នៃគណៈអភិបាលខេត្តរូបនេះ បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺនេះ គឺមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)ត្រឹមត្រូវផងដែរ។

គួររំលឹកផងដែរថា ខេត្តកំពង់ស្ពឺកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជាច្រើនមកវិនិយោគនិងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀតជាក់ស្ដែង គម្រោងធំៗជាច្រើនដូចជា កីឡដ្ឋានតម្លៃ២លានដុល្លារដែលនឹងសាងសង់ខែក្រោយនេះ គម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្រ គម្រោងបង្កើតរោងចក្រអគ្គិសនី រោងចក្រផលិតទឹកស្អាត កសិដ្ឋានចិញ្ចឹមគោខ្នាតយក្ស ដែលចិញ្ចឹមតាមបច្ចេកវិទ្យាកូរ៉េ រោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ តម្លៃប្រមាណជាង ៦លានដុល្លារ មណ្ឌលកំសាន្ដលំដាប់ថ្នាក់អន្ដរជាតិ គម្រោងបង្កើតទីក្រុងវៃឆ្លាត លើទំហំដីប្រមាណ១០០ហិកតា និងគម្រោងយក្សធំៗជាច្រើនទៀតដែលបានរំលេចខ្លួន លើទឹកដីនៃជង្រុកវិនិយោគមួយនេះ។

តាមរយៈការស្រូបទាញឥតឈប់ឈរនេះហើយ បានធ្វើឱ្យខេត្តមួយនេះកែប្រែមុខមាត់ក្នុងរយៈពេលដ៏ខ្លី ពិសេសគឺវិស័យដីធ្លីនិងសំណង់ បានកើនឡើងយ៉ាងគំហុក ហើយបានចូលរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាយ៉ាងច្រើនអនេក គួរឱ្យកត់សម្គាល់។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)