ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > វិនិយោគិនខ្មែររួមគ្នាជាមួយអ្នកវិនិយោគជប៉ុនសង់ផ្ទះលំហែកាយនៅ

វិនិយោគិនខ្មែររួមគ្នាជាមួយអ្នកវិនិយោគជប៉ុនសង់ផ្ទះលំហែកាយនៅ

2019-12-04
413
0
សង្ខេប:ក្រុមហ៊ុនវិនិយោគក្នុងស្រុក បានរួមគ្នាជាមួយ ក្រុម ហ៊ុន ជប៉ុន ដើម្បីអភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ

/public/uploads/us/image/20191204/1575425230827132.jpg

ខេត្តមណ្ឌលគិរីដែលជាតំបន់មានទេសភាពស្រស់ត្រកាលនិងជាទីពេញនិយមរបស់ភ្ញៀវទេសចរណ៍ទូទៅ ប៉ុន្តែហាក់ មិនសូវ មានអ្នកវិនិយោគច្រើនចូលទៅអភិវឌ្ឍគម្រោងប៉ុន្មាននោះទេ ពេលនេះមានក្រុមហ៊ុនវិនិយោគក្នុងស្រុក បានរួមគ្នាជាមួយក្រុមហ៊ុន ជប៉ុន ដើម្បីអភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជននៅតំបន់នោះ ក៏ដូចជាអ្នកដែល ចង់មាន ផ្ទះលំហែ ផ្ទាល់ខ្លួនក្នុងទឹកដ៏ស្រស់ផូរផង់នោះផងដែរ។

ថ្លែងក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងវិនិយោគរវាង ក្រុមហ៊ុនជប៉ុនឈ្មោះ ECCJ Real Estate ជាមួយក្រុមហ៊ុនក្នុងស្រុករបស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ាឈ្មោះ Vichetdara Enterprise បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនឹងរួមគ្នា ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី លើវិស័យអលនទ្រព្យដោយសាងសង់ផ្ទះស្នាក់នៅ និងកន្លែងកម្សាន្តជាដើមពិសេសគឺប្រជាជនដែល ចង់បានលំនៅឋាន មាន តម្លៃ សមរម្យ និងទិញទុកស្នាក់នៅពេលចូលនិវត្តន៍។ 

លោកឧកញ៉ា បានលើកឡើងថា ចំពោះការចាប់ដៃគូ ជាមួយនិងក្រុមហ៊ុនជប៉ុនលើកនេះ ដោយសារលោកមើលឃើញថា ក្រុមហ៊ុននេះមានការវិនិយោគ នៅប្រទេសកម្ពុជាច្រើនគម្រោង មួយវិញទៀតក្រុមហ៊ុនក៏មានការចូលរួមចំណែកយ៉ាងធំ ក្នុងសង្គមកម្ពុជា។

គោលបំណងក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុននេះ  ក៏ដើម្បីចូលរួមចំណែកអភិវឌ្ឍលើវិស័យអចលនទ្រព្យ និងរួមចំណែកក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតលំនៅឋាននៅតាមខេត្តមណ្ឌលគិរីផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុនជប៉ុន ECC Real Estateនេះ ដំបូងឡើយគឺជាអង្គការទេ ប៉ុន្តែក្រុមហ៊ុនមានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេស ផ្តល់ជូនដល់មន្ត្រីរាជការដែលចង់បានផ្ទះស្នាក់នៅ (second house) ។

តាមការលើកឡើងរបស់ឯកឧត្តមវិចិត្រ ដារ៉ា បានឱ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យ មួយចំនួនបាន មើលរំលង ក្នុងការវិនិយោគក្នុងតំបន់នេះ ប៉ុន្តែបន្តិចទៀតលោកជឿជាក់ថាខេត្តមួយនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ប៉ុណ្ណោះទេ នឹងថែមទាំងមានគម្រោងជាច្រើនសំរុកទៅយ៉ាង ជាក់ជាមិនខានឡើយ។មួយវិញទៀតលោកថាតម្លៃដីធ្លីតំបន់ នេះនឹងកើនឡើងខ្ពស់និងឆាប់រហ័សនាពេលអនាគត ហើយបច្ចុប្បន្នតម្លៃនៅខេត្តនេះក៏កំពុងតែមានការប្រែប្រួលផងដែរ។

គួរកត់សម្គាល់ផងដែរថា ខេត្តមណ្ឌលគិរីជាទឹកដីមួយដែលនឹងមានការសាងសង់ព្រលានយន្តហោះ ដើម្បីសម្រួលដល់វិស័យ ទេសចរណ៍ ហើយវិស័យផ្សេងៗដូចជាឧស្សាហកម្មនិងកសិកម្មជាដើម ខេត្តមួយនេះក៏កំពុងមានការវិវត្តយ៉ាងល្អ ប្រសើរផង ដែរ ឯតម្លៃដីធ្លីក្រោយលេចចេញគម្រោងព្រលានយន្តហោះនោះក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)