ការស្វែងរកកន្លែងរស់នៅអាចជាកិច្ចការដ៏គួរឱ្យស្មុគស្មាញណាស់។ មានរឿងជាច្រើនដែលត្រូវឆ្លងកាត់ខួរក្បាលរបស់អ្នក នៅពេលអ្នកធ្វើការសម្រេចចិត្តនេះ។ ការគិតមុនដំបូងប្រហែលជា“ តើខ្ញុំគួរទិញផ្ទះ ឬខ្ញុំគួរជួល?” មុននឹងអ្នកឈានដល់ជំហានធំ អ្នកត្រូវសម្រេចចិត្តជាមុនថា ជម្រើសមួយណាដែលល្អបំផុតសម្រាប់អ្នក។
ខណៈពេលដែលមានរឿងជាច្រើន ដែលត្រូវពិចារណាមុនពេលធ្វើការសម្រេចចិត្តរបស់អ្នក កត្តាសំខាន់បំផុតដែលគួរជះឥទ្ធិពល ដល់ការសម្រេចចិត្តរបស់អ្នកគឺថា តើអ្នកសុខចិត្តឬហ៊ានចំណាយប៉ុន្មានសម្រាប់ការស្នាក់នៅ។ ជួលនិងទិញ ទាំងពីរនេះសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វារៀងខ្លួន។ មុននឹងធ្វើការសម្រេចចិត្តរបស់អ្នក ខមភើស សូមណែនាំអំពីចំនុចមួយចំនួននៃគុណសម្បត្តិនិងគុណវិបត្តិ ក្នុងការជួលនិងទិញផ្ទះ។
គុណសម្បត្តិនិងគុណវិបត្តិនៃការជួលផ្ទះ
មុននឹងអ្នកជ្រើសរើសថានឹងជួលកន្លែងណាមួយ អ្នកគួរតែពិចារណាលើចំណុចសំខាន់ៗមួយចំនួន។ ទាំងនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃការជួលផ្ទះ។
⁕គុណសម្បត្តិ
* អ្នកមានភាពបត់បែន និងសេរីភាពក្នុងការផ្លាស់ប្ដូរ។ អ្នកអាចធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ដើម្បីផ្លាស់ប្តូរទីលំនៅ ជាពិសេសប្រសិនបើអ្នកមានកិច្ចសន្យាជួលត្រឹមតែពីមួយខែទៅមួយខែទៀត។
* អ្នកមិនចាំបាច់ទទួលខុសត្រូវលើការជួសជុលនៅក្នុងកន្លែងដែលអ្នកជួលនោះទេ។ អ្នកគ្រាន់តែប្រាប់ម្ចាស់ផ្ទះ ហើយគាត់នឹងធ្វើការជួសជុល ឬថែទាំ ទាំងអស់ដល់អ្នកជាក់ជាមិនខាន។
* ជួលអាចមានតម្លៃថោក ជាជាងដែលអ្នកចង់ធ្វើជាម្ចាស់ផ្ទះផ្ទាល់។ ដូចគ្នានេះផងដែរ ដោយសារតែអ្នកមិនបានចំណាយទៅលើការជួសជុលឬថែទាំ ដូច្នេះអ្នកប្រាកដជាដឹងច្បាស់ថា អ្នកនឹងត្រូវចំណាយប៉ុន្មាននៅចុងខែនោះ។
* ប្រសិនបើអ្នកមានភាពមមាញឹកនឹងការងារ ឬត្រូវធ្វើដំណើរញឹកញាប់ នោះការជួលផ្ទះឬអាផាតមិនគឺជា ការសម្រេចចិត្តដ៏ល្អបំផុត ព្រោះអ្នកនឹងមិនចាំបាច់មានបន្ទុកលើការទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិនោះទេ។
* គុណវិបត្តិ
* តម្លៃជួលមិនមែននៅថេរនោះឡើយ ម្ចាស់ផ្ទះរបស់អ្នកអាចបង្កើនថ្លៃជួលផ្ទះនៅពេលណាក៏បាន។
* អ្នកមិនអាចបង្កើតទ្រព្យម្ចាស់បានទេ ប្រសិនបើអ្នកកំពុងជួលអចលនទ្រព្យរបស់អ្នកដទៃ។ វាគ្រាន់តែជាផ្ទះសម្រាប់ស្នាក់នៅតែមួយរយៈពេលរបស់អ្នក ប៉ុន្តែវាមិនមែនជាកម្មសិទ្ធិរបស់អ្នកឡើយ។
* មិនទទួលបានអត្ថប្រយោជន៍អំពីពន្ធលើការជួលអចលនទ្រព្យនោះទេ។
* អ្នកមិនអាចធ្វើការផ្លាស់ប្តូររចនាបថ ផ្ទះឬអាផាតមិនរបស់អ្នក ដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះបានទេ។
* ផ្ទះជាច្រើនដែលមានសម្រាប់ជួលមានគោលការណ៍“ គ្មានសត្វចិញ្ចឹម” ។ ដូច្នេះប្រសិនបើអ្នកជា អ្នកស្រឡាញ់សត្វ ការស្វែងរកកន្លែងជួលដែលអនុញ្ញាតឱ្យមានសត្វចិញ្ចឹមអាចមានភាពលំបាក។
* បើនិយាយក្នុងន័យអាក្រក់ ម្ចាស់ផ្ទះក៏អាចបណ្តេញអ្នកចេញនៅពេលណាមួយក៏បានដែរ។ ប្រសិនបើតម្លៃផ្ទះកើនឡើង ហើយគាត់ចង់ដាក់លក់ដើម្បីយកចំណេញ ។
* អ្នកជួលនឹងត្រូវចងជាមួយច្បាប់ និងកាតព្វកិច្ចនៅក្នុងកិច្ចសន្យាជួលជាមិនខាន។
គុណសម្បត្តិនិងគុណវិបត្តិនៃការទិញផ្ទះ
មិនខុសពីការជួលផ្ទះ ការទិញផ្ទះក៏មានគុណសម្បត្តិនិងគុណវិបត្តិមួយចំនួនផងដែរ។ ចំណុចខាងក្រោមនេះ អាចជួយក្នុងការសម្រេចចិត្តរបស់អ្នកចុងក្រោយបាន។
* គុណសម្បត្តិ
* ការមានផ្ទះផ្ទាល់ខ្លួនអាចផ្តល់ឱ្យអ្នក មាននូវអារម្មណ៍ស្ថិរក្នុងចិត្តក្នុងការតាំងទីលំនៅ។ ហើយក៏អាចមានអារម្មណ៍មោទនភាពផងដែរ។
* មានសេរីភាពពេញលេញ ក្នុងការតុបតែងនិងជួសជុលកែលម្អឡើងវិញ
* ការទិញផ្ទះអាចជាការវិនិយោគ។ អ្នកអាចទិញវាហើយ បន្ទាប់មកជួលវាចេញដើម្បីទទួលបានប្រាក់ចំណេញប្រចាំខែ។
* អត្ថប្រយោជន៍ផ្នែកពន្ធ។ អ្នកអាចកាត់បន្ថយការប្រាក់លើប្រាក់កម្ចីទិញផ្ទះរបស់អ្នក។
* អ្នកមានសេរីភាពពេញលេញ ក្នុងការរស់នៅតាមអ្វីដែលអ្នកចង់បាន។ អ្នកអាចមានសត្វចិញ្ចឹម អាចផ្លាស់ប្តូរប្រដាប់ប្រដាប្រើប្រាស់ អាចជួសជុលនិងអ្វីៗជាច្រើនទៀតដោយគ្មាននរណាមករារាំងអ្នកឡើយ។
* អ្នកក៏មានឯកជនភាពផ្ទាល់ខ្លួន។
* គុណវិបត្តិ
* នៅពេលដែលអ្នកធ្វើជាម្ចាស់ខ្លួនឯង គឺតម្រូវឱ្យមានទំនួលខុសត្រូវបន្ថែមទៀត ដូចជាត្រូវចំណាយពេលសម្រាប់ការថែទាំផ្ទះដោយខ្លួនឯង។
* ផ្ទះមិនមែនជាវត្ថុរាវទេ។ នេះមានន័យថា ប្រសិនបើអ្នកមានគម្រោងលក់នោះ វាប្រហែលជាមិនអាចមានដំណើរការលឿនដូចអ្វី ដែលបានរំពឹងទុកនោះទេ។
* ទោះបីជាមិនចាំបាច់បង់ថ្លៃជួលជារៀងរាល់ខែក៏ដោយ ក៏នៅតែមានការចំណាយទៅលើថ្លៃបង់ពន្ធលើអចលនទ្រព្យអាចកើនឡើង។
* ក្នុងករណីខ្លះ អ្នកក៏អាចបាត់បង់តម្លៃទ្រព្យទៅតាមពេលវេលាជាជាងពេលដែលទទួលបាន។ ឧទាហរណ៍ អ្នកបានទិញផ្ទះក្នុងតម្លៃ៣៥០,០០០ ដុល្លារ ហើយបែរជាអាចលក់បាននៅក្នុងតម្លៃដូចគ្នា នៅ២០ ឆ្នាំក្រោយ។ បើយើងពិចារណាលើអតិផរណានេះមានន័យថា មិនទទួលបានប្រាក់ចំណេញលើការវិនិយោគឡើយ។
* មិនអាចធ្វើការផ្លាស់ប្ដូរទីលំនៅបានភ្លាមៗនោះទេ។
* តម្លៃក្នុងការទិញផ្ទះអាចថ្លៃខ្ពស់ជាងថ្លៃជួលផ្ទះទៅទៀត។
* ការចំណាយប្រចាំខែរបស់អ្នកអាចប្រែប្រួល អាស្រ័យលើអ្វីដែលអ្នកត្រូវការសម្រាប់ផ្ទះ ដោយចំណាយលើថ្លៃជួសជុស ថែទាំជាដើម។
*** ដូច្នេះតើរវាងជួលឬទិញ មួយណាល្អជាងទៅ?
ទោះបីជាលុយដើរតួនាទីសំខាន់បំផុត ក្នុងការសម្រេចចិត្តថា តើត្រូវទិញឬជួលផ្ទះក៏ដោយ ប៉ុន្តែនៅមានកត្តាផ្សេងៗជាច្រើនទៀតដែលត្រូវពិចារណា។ យើងអាចសម្រេចបានថា តើអ្នកមានគម្រោងរស់នៅក្នុងទីតាំងជាក់លាក់មួយរយៈពេលប៉ុន្មានខែ ឆ្នាំ ផែនការរបស់អ្នកសម្រាប់អនាគតគោលដៅអាជីពរបស់អ្នក។ ល។ ទាំងអស់នេះសុទ្ធតែមានតួនាទីក្នុងការសម្រេចចិត្តរបស់អ្នក។
គ្រាន់តែធ្វើឱ្យប្រាកដថា អ្នកមានឆន្ទៈប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរយៈពេលវែង មុនពេលធ្វើការសម្រេចចិត្តណាមួយ។ ប្រសិនបើអ្នកគិតថាដល់ពេលដែលត្រូវតាំងចិត្ត ហើយចាប់ផ្តើមគ្រួសារឬបង្កើតអាជីពនៅក្នុងក្រុមហ៊ុន ឬទីតាំងជាក់លាក់មួយនោះ អ្នកគួរតែគិតគូរអាទិភាពលើការទិញផ្ទះ។
ប្រសិនបើអ្នកនៅតែគិតថា មានអ្វីជាច្រើនដែលត្រូវឃើញក្នុងពិភពលោកនេះ ឬប្រសិនបើអ្នកមិនប្រាកដអំពីជម្រើសអាជីពរបស់អ្នក នោះការជួលផ្ទះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ព្រោះវាផ្តល់ឱ្យអ្នកនូវភាពបត់បែនកាន់តែច្រើនដោយមិនខ្វល់ចិត្តនោះឡើយ។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)