ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Buy and Sell Policy > គួរទិញផ្ទះដោយបង់តែម្ដង ឬ បង់រំលស់?

គួរទិញផ្ទះដោយបង់តែម្ដង ឬ បង់រំលស់?

573
2022-12-29
សង្ខេប:ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់លើវាយ៉ាងខ្លាំង ព្រោះត្រូវការភាពច្បាស់លាស់និងមានប្រតិបត្តិការច្រើន។ ការទិញផ្ទះក៏ដូចជាការបំពេញបំណងនៅក្នុងពេលអនាគតរបស់គ្រួសារផងដែរ។ ហើយចំណុចដែលសំខាន់នោះគឺថវិកាសម្រាប់ចំណាយទិញតែម្ដង។ សម្រាប់ផែនការនៃថវិកាក្នុងការទិញផ្ទះវិញ យើងសង្កេតឃើញថាមានទស្សន២ធំៗបានលើកឡើង ដោយមានមនុស្សមួយភាគគិតថា គួរតែចំណាយលុយដំ ឬសន្សំលុយសម្រាប់ទិញផ្ទះតែម្ដង ព្រោះវាចំណេញជាង រីឯទស្សនមួយទៀតបានបញ្ចេញថា គួរតែទិញតាមរយៈការបង់រំលស់ទៅទើបចំណេញជាង។ តើទស្សនទាំងពីរនេះ មួយណាដែលប្រសើរជាង ឬត្រឹមត្រូវទាំងអស់?

    ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់លើវាយ៉ាងខ្លាំង ព្រោះត្រូវការភាពច្បាស់លាស់និងមានប្រតិបត្តិការច្រើន។ ការទិញផ្ទះក៏ដូចជាការបំពេញបំណងនៅក្នុងពេលអនាគតរបស់គ្រួសារផងដែរ។ ហើយចំណុចដែលសំខាន់នោះគឺថវិកាសម្រាប់ចំណាយទិញតែម្ដង។ សម្រាប់ផែនការនៃថវិកាក្នុងការទិញផ្ទះវិញ យើងសង្កេតឃើញថាមានទស្សន២ធំៗបានលើកឡើង ដោយមានមនុស្សមួយភាគគិតថា គួរតែចំណាយលុយដំ ឬសន្សំលុយសម្រាប់ទិញផ្ទះតែម្ដង ព្រោះវាចំណេញជាង រីឯទស្សនមួយទៀតបានបញ្ចេញថា គួរតែទិញតាមរយៈការបង់រំលស់ទៅទើបចំណេញជាង។ តើទស្សនទាំងពីរនេះ មួយណាដែលប្រសើរជាង ឬត្រឹមត្រូវទាំងអស់?

news/2022-03-03/1646289442349455.png

មុននឹងយើងបន្តទៅកាន់ចំណុចវិជ្ជមាន និងអវិជ្ជមានរបស់វិធីសាស្រ្តទាំងពីរនេះ សូមស្វែងយល់ជាមុនសិននូវអត្ថន័យអំពីការបង់ផ្ដាច់ និងការបង់រំលស់។ ការទិញផ្ទះដោយបង់លុយសុទ្ធ ឬបង់ផ្ដាច់នោះ គឺជាវិធីសាស្រ្តមួយដែលអតិថិជនប្រគល់ប្រាក់នៃតម្លៃសរុប ដែលបានធ្វើការកាត់កងជាមួយប្រាក់កក់ ប្រាក់តម្កល់ និងការបញ្ចុះតម្លៃផ្សេងៗទៀត ទៅកាន់ម្ចាស់ផ្ទះ ឬម្ចាស់គម្រោងក្នុងកំឡុងពេលមួយតែម្ដង។ ចំណែកឯការទិញដោយបង់រំលស់វិញ  គឺជាវិធីសាស្រ្តដែលអ្នកទិញគ្រាន់តែធ្វើការបង់ប្រាក់មុនក្នុងចំនួនណាមួយដែលម្ចាស់គម្រោងបានកំណត់ បន្ទាប់មកចំណែកថ្លៃដែលនៅសល់គឺត្រូវបែងចែកសម្រាប់បង់ជាប្រចាំខែ។  ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវថា វិធីសាស្រ្តមួយណាល្អជាង សូមពិចារណាលើចំណុចខាងក្រោមជាមុនសិន។
 វិធីសាស្រ្តបង់ផ្ដាច់

 គុណសម្បត្តិ

 ជាចំណុចដែលអ្នកលក់ចាប់អារម្មណ៍

ជារឿងធម្មតាហើយ ប្រសិនបើអាចទៅរួចអ្នកលក់ ឬភ្នាក់ងារអចលនទ្រព្យតែងតែចង់បានអតិថិជនដែលមានលទ្ធភាពបង់ផ្ដាច់ ព្រោះគេមិនចាំបាច់បារម្ភលើស្ថានភាពហរិញ្ញវត្ថុរបស់អតិថិជនថាទៅថ្ងៃមុខអាចមានរឿងអ្វីកើតឡើងនោះទេ។

image.png

 ទទួលបានសិទ្ធិភ្លាមៗលើអចលនទ្រព្យ

ទូទៅ ស្របពេលដែលលោកអ្នកបានប្រគល់ប្រាក់រួចរាល់ លោកអ្នកប្រាកដជាទទួលបានសិទ្ធិលើអចលនទ្រព្យបានយ៉ាងពេញលេញ និងមានសុវត្ថិភាពផ្លូវចិត្តថា មិនមានកើតទុក្ខព្រួយនឹងការរឹបអូសផ្ទះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកចង់លក់ចេញនៅពេលក្រោយ ក៏មានភាពងាយស្រួលផងដែរ។ 

 អាចសន្សំបានរយៈពេលយូរ

នៅពេលលោកអ្នកធ្វើការបង់ថ្លៃផ្ដាច់ហើយ លោកអ្នកអាចនឹងមិនចាំបាច់គិតលើរឿងបង់ផ្ទះទៀតនោះទេ ដូច្នេះសម្រាប់ប្រាក់ចំណូលដែលបានរកបានមក គឺជាក់ច្បាស់អាចធ្វើការទុកសន្សំបាន។

news/2022-03-03/1646291161179771.png

 មិនមានតម្លៃបន្ថែម

ក្នុងលក្ខខណ្ឌដែលអ្នកព្រមព្រៀងថាបង់ផ្ដាច់ហើយ នោះថ្លៃចំណាយដូចជាការរត់ឯកសារដោយផ្ទាល់ (អាចចរចារជាមួយគម្រោងជាអ្នកបង់) ឬថ្លៃសេវាប្រតិបត្តិការកម្ចី ដែលនេះអាចសន្សំបានមួយចំណែកលើការចំណាយរបស់អ្នកផង។

 អាចកាត់បន្ថយលើថ្លៃដើមច្រើន

ពិតប្រាកដហើយ ដើម្បីទាក់ទាញអតិថិជន ម្ចាស់ផ្ទះ ឬម្ចាស់គម្រោង ជាច្រើនបានប្រើវិធីបញ្ចុះតម្លៃយ៉ាងច្រើន ជាគ្រឿងទាក់ចិត្តអតិថិជនដែលបានបង់ផ្ទះតម្លៃពេញ ដែលនេះក៏ជាឱកាសល្អសម្រាប់អ្នកដូចគ្នា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចទទួលបានកាដូបន្ថែមដូចជា គ្រឿងសង្ហារឹមមួយឈុត ឬអាំងប៉ាវសំណាងទៀតផង។ 

ជាក់ស្ដែងនៅតាមគម្រោងខុនដូឬបុរីជាច្រើនបានបែងចែកប្រម៉ូសិនផ្សេងគ្នារវាងអតិថិជនដែលបង់ផ្ដាច់និងអតិថិជនដែលធ្វើការបង់រំលស់។យោងតាមទិន្នន័យដែលខមភើសទទួលបានជាប្រចាំខែពីអ្នកអភិវឌ្ឍគម្រោងកំពូលៗនៅលើគេហទំព័រ Compass.com.kh ដោយមាន https://www.compass.com.kh/development-sea-listing/បានឲ្យដឹងថាសម្រាប់អតិថិជនមានបំណងទិញផ្ទះដោយប្រគល់លុយតែមួយលើកអាចមានឱកាសទទួលបានការបញ្ចុះតម្លៃចាប់ពី៥%រហូតដល់ទៅ៤០% រួមជាមួយការថែមជូនបន្ថែមដូចជា គ្រឿងសង្ហារឹមនិងគ្រឿងបរិក្ខារមួយឈុត ថ្លៃសេវាថែទាំងអចលនទ្រព្យជាដើម។ ហើយអ្នកក៏អាចចរចារលើចំណុចផ្សេងៗទៀតផងដែរ។ 

news/2022-03-03/1646291388529679.png

 ប្រតិបត្តិការរហ័ស

សម្រាប់ចំណុចនេះ មានមនុស្សជាច្រើនបាននិយាយក្នុងន័យលេងសើចថា ឲ្យតែលុយដល់ដៃ រឿងអ្វីមិនលឿននោះ។ ប៉ុន្តែនេះគឺជារឿងពិត នៅពេលអ្នកប្រគល់ប្រាក់គ្រប់នោះ ប្រតិបត្តិការផ្សេងៗអាចត្រូវការពេលតែ៣ ទៅយ៉ាងយូរ២សប្ដាហ៍ ព្រោះគេមិនបានចំណាយពេលទៅលើការផ្ទៀងផ្ទាត់ឯកសារច្រើននោះទេ។

 គុណវិបត្តិ

  ជាប់ចំណងជាមួយផ្ទះ

ដូចដែលអ្នកបានដឹងស្រាប់ហើយថា ផ្ទះមិនមែនមានតម្លៃថោកនោះឡើយ។ ក្នុងចំណុចចង់បង្ហាញអ្នកអានសម្រាប់ស្វែងយល់ថា កំឡុងពេលដែលអ្នកទិញបានបង់ផ្ដាច់ ថវិកាមួយភាគធំបានចំណាយរួចទៅហើយ នាំឲ្យលុយសន្សំអាចខើច ឬ មិនសល់តែម្ដង នោះអាចមានការខ្វះខាតប្រសិនបើត្រូវការប្រើក្នុងពេលអាសន្នណាមួយ។

news/2022-03-03/1646291423640905.png

 ចំណាយលើថ្លៃថែទាំ និងផ្សេងៗ
            នៅពេលដែលអ្នកទទួលបានសិទ្ធិពេញលេញ សម្រាប់គម្រោងខ្លះ ប្រសិនបើអ្នកចង់ជួសជុលផ្នែកខ្លះនៃផ្ទះបន្ថែម អ្នកប្រាកដជាត្រូវចំណាយលុយខ្លួនឯង។ ហើយអ្នកក៏មិនមែនរួចខ្លួនពីការបង់ពន្ធអចលនទ្រព្យ នោះទេ គឺត្រូវបង់ធម្មតា។

news/2022-03-03/1646291463189572.png

 មិនទទួលបានការលើកលែងពន្ធ
            នៅក្នុងប្រទេសមួយចំនួន រដ្ឋនឹងធ្វើការលើកលែង ឬកាត់បន្ថយទៅលើពន្ធប្រាក់ខែ ឬ ពន្ធដែលត្រូវបង់ជាប្រចាំខែ ឆ្នាំដោយសារតែមានការយោគយល់ទៅលើការទិញផ្ទះដោយបង់រំលស់ នេះគឺជាការជួយសម្រួលបន្ទុកមួយផ្នែក។

  វិធីសាស្រ្តបង់រំលស់
 គុណសម្បត្តិ

 ជំនួយផ្នែកកង្វះថវិកា

ក្នុងកាលៈទេសៈដែលអ្នកមិនចង់ចំណាយលុយលើការជួលផ្ទះជាប្រចាំខែ ប៉ុន្តែថវិកានៅមានម្រិតនៅឡើយ នោះវិធីបង់រំលស់ ពិតជាជម្រើសសាកសម ព្រោះថាថ្លៃជួលមិនថោកជាងថ្លៃរំលស់ប៉ុន្មាននោះទេ ហើយនៅពេលដែលបង់យូរឆ្នាំទៅនឹងក្លាយជាទ្រព្យរបស់យើងពេញលេញ ចំណែកឯផ្ទះជួលវិញ ទោះបីជាអ្នកនៅច្រើនឆ្នាំក៏ដោយក៏នៅតែជារបស់គេដដែរ។

news/2022-03-03/1646291507132144.png

 រៀបចំការចំណាយបានល្អ

ក្នុងន័យនេះចង់សំដៅថា បើលោកអ្នកធ្វើការបង់រំលស់ នោះអ្នកអាចបែងចែកការចំណាយ ទៅតាមរៀងគ្នាបានត្រឹមត្រូវ ហើយនឹងមិនប៉ះពាល់ខ្លាំងដល់ប្រាក់សន្សំរបស់អ្នកទៀត។

 រីករាយជាមួយការរំលស់ថេរ

ប្រសិនបើអ្នកជ្រើសរើសវិធីរំលស់ថេរ ការបង់ផ្ទះក៏មានភាពងាយស្រួល ដោយអ្នកអាចគិតទុកថាត្រូវចំណាយប៉ុន្មានសម្រាប់បង់ផ្ទះប្រចាំខែតែម្ដង ដោយមិនមានភាពរញ៉េរញ៉ៃច្រើន។

 គុណវិបត្តិ

 ពិបាកក្នុងការលក់ចេញ

ដោយហេតុវាជាទ្រព្យដែលកំពុងបង់រំលស់ អ្នកត្រូវតែរកអតិថិជនណាដែលអាចប្រគល់លុយសុទ្ធសិន ដើម្បីយកទៅបង់បង្រ្គប់ជាមួយម្ចាស់គម្រោង ទើបអ្នកមានសិទ្ធិរត់ប្លង់ ឬផ្ទេរឯកសារបន្តបាន។

 ត្រូវចំណាយលើការប្រាក់

លោកអ្នកដឹងហើយថា ការទិញបង់រំលស់ត្រូវតែមានការប្រាក់ ហើយអត្រាការប្រាក់គឺមិនទាបនោះឡើយ អ្វីដែលសំខាន់នោះត្រូវបង់ក្នុងរយៈពេលវែងទៀត ទម្រាំតែដាច់ អញ្ចឹងហើយត្រូវខាតលុយជាច្រើនទៅលើចំនួនការប្រាក់។ 

ហើយសម្រាប់ការបង់រំលស់ក៏មិនសូវទទួលបានការបញ្ចុះតម្លៃពីតម្លៃដើមច្រើនទេ វាមានកម្រិតទាបជាងការបង់ផ្ដាច់ ឬអាចមានភាពលំបាកក្នុងការចរចារបន្ថែមទៀត យោងតាមស្ថិតិមួយភាគធំ យើងសង្កេតឃើញថា មានការបញ្ចុះតម្លៃក្រោម១០%នៃតម្លៃផ្ទះសរុប ឬក៏ផ្ដល់ជូនការបង់ប្រចាំដោយមិនមានការប្រាក់រហូត៣០ខែតែប៉ុណ្ណោះ។ដូចនេះហើយ គឺថាខាតទាំងការប្រាក់ និងការបញ្ចុះតម្លៃផ្សេងៗទៀត។   

news/2022-03-03/1646291538764734.png

 បាត់បង់ឱកាសល្អ

គឺបាត់បង់ឱកាសក្នុងការជ្រើសរើសផ្ទះដែលមានសក្ដានុពលក្នុងការរកប្រាក់ចំណេញ។ យើងសង្កេតឃើញថា មានគម្រោងមួយចំនួនតូចដែលប្រើវិធីនេះ ក្នុងការទាក់ទាញអតិថិជនឲ្យទិញផលិតផលរបស់ខ្លួន ទាំងដឹងថាគម្រោងខ្លួនលំបាកក្នុងការស្វែងរកប្រាក់ចំណេញខ្ពស់នោះឡើយ។

 រងការពិន័យ ឬរឹបអូស

វាជារឿងចៀសមិនរួចឡើយ មិនខុសពីការបង់កម្ចីរបស់ធនាគារ បើសិនជាអតិថិជនបង់ប្រចាំខែយឺត ខាងគម្រោងនឹងធ្វើការផាកពិន័យ បន្ថែមពីលើការបង់ប្រចាំខែជាមិនខានឡើយ ហើយអ្វីដែលកាន់តែរឿងធំនោះ គេអាចនឹងធ្វើការរឹបអូសផ្ទះទៀតផង។

news/2022-03-03/1646291576228902.png

            បន្ទាប់ពីបានឈ្វេងយល់អំពីចំណុចទាំងប៉ុន្មានខាងលើរួចមក បានបង្ហាញឲ្យដឹងថា អ្វីគ្រប់យ៉ាងសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ  ដែលអ្វីជាចំណុចសំខាន់គឺ អ្នកត្រូវសិក្សាស្វែងយល់ពីស្ថានភាពផ្ទាល់របស់ខ្លួន ថាវិធីសាស្រ្តណាដែលអ្នកអាចមានលទ្ធភាពរហូតដល់អនាគត ដោយមិនបង្កភាពលំបាកនៅពេលក្រោយ ឬធ្វើការពិគ្រោះជាមួយអ្នកជំនាញ ចៀសវាងមានកំហុសឆ្គងកើតឡើង។ 

ខមភើសសង្ឃឹមថា អត្ថបទនេះនឹងអាចជាផ្នែកមួយ ជំនួយលើការសម្រេចចិត្តរបស់លោកអ្នកក្នុងការទិញផ្ទះ ប្រសិនលោកអ្នកចង់ស្វែងរកលំនៅឋានក្នុងក្ដីស្រមៃរបស់លោកអ្នកដោយមិនចង់ចំណាយកម្លាំងច្រើន អាចធ្វើការទំនាក់ទំនងមកខាងក្រុមយើង ដែលបានរង់ចាំបម្រើសេវាដល់លោកអ្នកជាទីពេញចិត្ត។

news/2022-03-03/1646293283103017.png

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)