ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Buy and Sell Policy > ស្វែងយល់អំពីប្រភេទពន្ធទាក់ទងជាមួយនឹងអចលនទ្រព្យនៅកម្ពុជា

ស្វែងយល់អំពីប្រភេទពន្ធទាក់ទងជាមួយនឹងអចលនទ្រព្យនៅកម្ពុជា

3121
2022-03-24
សង្ខេប:តើលោកអ្នកដឹងទេថា មុននឹងធ្វើការទិញ ឬ លក់អចលនទ្រព្យនីមួយៗ ត្រូវជាប់ពន្ធអ្វីខ្លះ?

មុននឹងឈានទៅដល់ការរៀបរាប់ពណ៌នា អំពីប្រភេទពន្ធដែលទាក់ទងជាមួយនឹងអចលនទ្រព្យ ខមភើសសូមលើកយក អត្ថន័យរបស់ពន្ធដារជាមុនសិន។ តើពន្ធដារគឺជាអ្វី? យោងទៅតាមនាយកដ្ឋានពន្ធដារ ពន្ធគឺជារូបភាពបែងចែកឡើងវិញ នូវចំណូលជាតិ ដែលរដ្ឋាភិបាលបានប្រើប្រាស់ដើម្បីប្រមូលចំណូល មួយផ្នែក ពីគ្រប់សមាសធាតុសេដ្ឋកិច្ច ដូចជាក្រុមហ៊ុន សហគ្រាស អាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម ... និងប្រជាពលរដ្ឋ ដើម្បីបម្រើឲ្យ តម្រូវការរួមរបស់សង្គមជាតិទាំងមូល។

ហើយប្រសិនបើលោកអ្នកមានគោលបំណងទិញ ឬ លក់ អចលនទ្រព្យរបស់ខ្លួន តើលោកអ្នកមានដឹងទេថាត្រូវជាប់ពន្ធអ្វីខ្លះ ដែលត្រូវបង់នៅពេលដែលត្រូវធ្វើប្រតិបត្តិទិញ ឬ លក់អចលនទ្រព្យ។ តើអ្នកណាជាអ្នកជាប់កាតព្វកិច្ចបង់ពន្ធ? ហើយការគណនាពន្ធត្រូវធ្វើតាមរបៀបណា?

១. ពន្ធប្រថាប់ត្រា

អត្ថន័យ

    ពន្ធប្រថាប់ត្រា ជាពន្ធដែលត្រូវប្រមូលចំពោះ ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យរបស់រូបវន្តបុគ្គល ឬកាន់កាប់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុនណាមួយ។

Registration Tax - Cambodia Tax / UK Tax / US Tax

អ្នកជាប់កាតព្វកិច្ច និងអត្រាពន្ធ

    អ្នកត្រូវទទួលកាតព្វកិច្ចបង់ពន្ធ គឺអ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយជាទូទៅគឺជាអ្នកទិញ ប៉ុន្តែអាចចរចារគ្នាទៅតាមកិច្ចសន្យាទិញលក់រវាងភាគីទាំងពីរ ដោយត្រូវបង់ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។ អ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែ ក្រោយមានការផ្ទេរកម្មសិទ្ធិ។

មូលដ្ឋាននិងការគណនាប្រាក់ពន្ធ

    តម្លៃជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យត្រូវកំណត់ដោយ៖គណកម្មការវាយតម្លៃដោយយោងតាមតម្លៃទីផ្សារ។

ឧទាហរណ៍៖ លោក សុវណ្ណ បានទិញដីមួយកន្លែងទំហំ ៦០០ ម៉ែត្រក្រឡា ក្នុងតម្លៃ ២០០ដុល្លារ/ម៉ែត្រក្រឡា។  តម្លៃមូលដ្ឋានគិតពន្ធប្រថាប់ត្រាស្មើនឹង ១៥០ដុល្លារ/ម៉ែត្រក្រឡា ។ គណនាចំនួនប្រាក់ពន្ធប្រថាប់ត្រា។

ការគណនា៖ តម្លៃដី : ១៥០ដុល្លារ x ៦០០= ៩០,០០០ ដុល្លារ

        → តម្លៃពន្ធប្រថាប់ត្រា: ៩០,០០០ x ៤% = ៣,៦០០ ដុល្លារ

ការលើកលែងពន្ធ

      ✧ ការធ្វើសន្តតិកម្មរវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តី និងប្រពន្ធ ,រវាងយាយ តាបង្កើត និងចៅបង្កើត

      ✧ ការធ្វើប្រទានកម្មលើកទី១ រវាងរង្វង់ញ្ញាតិខាងលើ

      ✧ ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រ សង់លំនៅដ្ឋានឬ/និងធ្វើកសិឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ

      ✧ អចលនទ្រព្យ ដែលចុះបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័នរដ្ឋ របស់បេសកម្មទូតឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

២.ពន្ធលើអចលនទ្រព្យ

  អត្ថន័យ

    ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងអចលនទ្រព្យដូចជា ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

news/2021-10-27/1635326957129142.png

អ្នកជាប់កាតព្វកិច្ច និងអត្រាពន្ធ

    អ្នកជាប់ពន្ធ គឺជារូបវន្ត ឬនីតិបុគ្គលដែលកម្មសិទ្ធិករ ឬអ្នកកាន់កាប់ឬអ្នកទទួលផលចុងក្រោយ។ ពន្ធលើអចលនទ្រព្យត្រូវបានប្រមូលប្រចាំឆ្នាំ តាមអត្រា ០.១%លើមូលដ្ឋានគិតពន្ធ។ មានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

មូលដ្ឋាននិងការគណនាប្រាក់ពន្ធ

    ប្រាក់ពន្ធត្រូវបានគណនាតាមរូបមន្តដូចខាងក្រោមៈ

      ✧ មូលដ្ឋានគិតពន្ធ=( តម្លៃអចលនទ្រព្យ x  ៨០% ) - ១០០,០០០,០០០រៀល

      ✧ ប្រាក់ពន្ធ = មូលដ្ឋានគិតពន្ធ x ០.១ %

តម្លៃអចលនទ្រព្យត្រូវកំណត់ដោយ គណកម្មការវាយតម្លៃអចលនទ្រព្យ ដោយយោងតាមតម្លៃទីផ្សារ។

ការលើកលែងពន្ធ

      ✧ អចលនទ្រព្យដែលជាដីកសិកម្ម  ( មិនត្រូវបានលើកលែងទេចំពោះចំនែកណាមួយដែលមិនបំរើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម)

      ✧ អចលនទ្រព្យរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាល(អចលនទ្រព្យរបស់សហគ្រាសសាធារណៈឬក្រុមហ៊ុនចម្រុះរដ្ឋមិនត្រូវបានលើកលែងពន្ធទេ)

      ✧ អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ឬបុគ្គលណាមួយសម្រាប់គោលដៅសាសនានិងសប្បុរសធម៌សុទ្ធសាធ

      ✧ អចលនទ្រព្យជាកម្មសិទ្ធិ របស់បេសកម្មការទូត ឬកុងស៊ុលបរទេស និង អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រត្តិបត្តិការបច្ចេកទេសបរទេស

      ✧ ហេដ្ឋារចនាសម្ព័ន្ធ

      ✧ អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្មដែលបម្រើផ្ទាល់និងជា   អចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម

      ✧ អចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ

      ✧ អចលនទ្រព្យដែលសង់បានតិចជាង៨០%និងមិនទាន់បានប្រើប្រាស់

      ✧ អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស

៣.ពន្ធលើដីមិនប្រើប្រាស់

  អត្ថន័យ    

    ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

Unused Land Tax - Cambodia Tax / UK Tax / US Tax

អ្នកជាប់កាតព្វកិច្ច

    អ្នកជាប់កាតព្វកិច្ចបង់ពន្ធ គឺជាម្ចាស់កម្មសិទ្ធិនៅលើដីកន្លែងនោះ។

មូលដ្ឋាននិងការគណនាប្រាក់ពន្ធ

      ✧ ពន្ធនេះត្រូវបានកំណត់តាមអត្រា ២ ភាគរយនៃលើមូលដ្ឋានកំណត់ពន្ធ

      ✧ មូលដ្ឋានកំណត់ពន្ធគឺ ជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុង មួយម៉ែត្រក្រឡាកំណត់ដោយ គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

      ✧ ប្រាក់ពន្ធ = ផ្ទៃដីសរុប x មូលដ្ឋានកំណត់( តម្លៃដី/ម៉ែត្រការ៉េ) x ២%

៤.ពន្ធឈ្នួលផ្ទះ និងដី

news/2021-10-27/1635347615118389.png

  អត្ថន័យ

     ពន្ធនេះត្រូវបានកំណត់ទៅលើប្រាក់ឈ្នួល ដែលបានមកពីការជួល ផ្ទះ និងដី ដែលត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ (ម្ចាស់អចលនទ្រព្យ) ។

មូលដ្ឋាននិងការគណនាប្រាក់ពន្ធ

      ✧ មូលដា្ឋនគិតពន្ធនេះ ផ្អែកលើថ្លៃជួលដុលសរុបប្រចាំខែ

      ✧ ថ្លៃជួលដុល សំដៅលើតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យា ឬ តម្លៃដែលបានឯកភាពគ្នារវាងអ្នកជួល និងម្ចាស់កម្មសិទ្ធ

      ✧ ប្រាក់កក់ធានាមិនត្រូវបានរាប់បញ្ចូលក្នុងថ្លៃជួលដុលនេះទេ។

      ✧ ពន្ធលើឈ្នួលផ្ទះ និងដី ត្រូវបានអនុវត្តតាមអត្រា ១០%

      ✧ ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ១០%

ការលើកលែងពន្ធ

      ✧ ប្រាក់ឈ្នួលផ្ទះ និងដី ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណេញ នៃសហគ្រាសឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពាណិជកម្ម ឬមុខរបរពាណិជ្ជកម្មណាមួយ ដែលស្ថិតក្នុងក្របខ័ណ្ឌត្រូវយកពន្ធលើប្រាក់ចំណេញតាមរបបពិត

      ✧ ប្រាក់ដែលអ្នកជួលបានតម្កល់ទុកធ្វើជាប្រាក់ធានា ហើយនៅពេលចប់កិច្ចសន្យា កម្មសិទ្ធិករត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញ

      ✧ ប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០៛

      ✧ អ្នកជាប់ពន្ធតាមរបបពិត  (ស្វ័យប្រកាស)។

៥.ពន្ធលើចំណេញមូលធន

news/2021-10-27/1635327691749575.png

  អត្ថន័យ

    ពន្ធលើចំណេញមូលធន គឺជាពន្ធលើប្រាក់ចំណូលដែលជាប់ពន្ធ ហើយបានពីការយកចំណូលពីការលក់ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត។      

អ្នកជាប់កាតព្វកិច្ច និងអត្រាពន្ធ

    ជាអ្នកជាប់ពន្ធនិវាសនជន ឬអ្នកជាប់ពន្ធអនិវាសនជនដែលបានលក់ឬ ផ្ទេរមូលធនទៅបុគ្គលដ៏ទៃ និងអ្នកជាប់ពន្ធអនិសវាសនជន។ អត្រាពន្ធត្រូវកំណត់តាមអត្រាថេរ ២០ ភាគរយ។

មូលដ្ឋាននិងការគណនាប្រាក់ពន្ធ

      ✧ មូលដ្ឋានគិតពន្ធ គឺជាចំណេញមូលធន ដែលជាប្រាក់ចំណូលជាប់ពន្ធបានមកពីការយកចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ឬថ្លៃដើមនៃទ្រព្យ។

      ✧ ពន្ធលើចំណេញមូលធន (អចលនទ្រព្យ) បែងចែកជាពីរប្រភេទ ៖

**ថ្លៃដើមដែលមិនបានរក្សាទុកចំណាយកាត់កង

→ ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរអចលនទ្រព្យ - (ថ្លៃលក់ឬផ្ទេរអចលនទ្រព្យ x ៨០%)

**ថ្លៃដើមដែលបានរក្សាទុកចំណាយកាត់កង

→ ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរអចលនទ្រព្យ - (ថ្លៃដើមនៃអចលនទ្រព្យ + ចំណាយសរុបពាក់ព័ន្ធ)

នាំឲ្យពន្ធលើចំណេញមូលធន= ចំណេញមូលធន x ២០%

ការលើកលែងពន្ធ

      ✧ ទ្រព្យដែលជាកម្មសិទ្ធរបស់ស្ថាប័នរដ្ឋ

      ✧ ទ្រព្យជាកម្មសិទ្ធរបស់បេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារបច្ចេកទេសនៃរដ្ឋាភិបាលនានា

      ✧ និវាសនដ្ឋានគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ឆ្នាំ មុនពេលលក់ឬផ្ទេរ។

    យោងតាមការរៀបរាប់ខាងលើនេះ ខមភើសសង្ឃឹមថា អត្ថបទមួយនេះនឹងជាគតិ ជួយដល់ការគិតគូរលើចំណាយពន្ធដារ ដែលលោកអ្នកត្រូវស្វែងយល់ នៅពេលដែលមានប្រតិបត្តិការទិញ និងលក់អចលនទ្រព្យរបស់លោកអ្នក។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
  • 很好的文章,在柬埔寨投资房产应该交的税,说的很清楚。
    2021-12-16

    ឆ្លើយតប(0)

    ដូច()

{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)