ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Buy and Sell Policy > មុននឹងធ្វើការវិនិយោគ ឬស្នាក់នៅ តោះមកដឹងអំពីប្រភេទលំនៅឋាននៅប្រទេសកម្ពុជាជាមុនសិន

មុននឹងធ្វើការវិនិយោគ ឬស្នាក់នៅ តោះមកដឹងអំពីប្រភេទលំនៅឋាននៅប្រទេសកម្ពុជាជាមុនសិន

373
2022-12-29
សង្ខេប:ផ្ទះគឺជាទីកន្លែងសម្រាប់ស្នាក់អាស្រ័យ ឬជាទីជម្រកដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់។ យើងអាចយល់បានថា មនុស្សម្នាក់គឺមានគំនិតមួយ ដូច្នេះហើយតម្រូវការសម្រាប់ទីស្នាក់អាស្រ័យក៏មានរសនិយមខុសគ្នាដែរ ដែលនាំឲ្យផលិតផលដូចជា សំណង់លំនៅឋានបានលេចចេញ នូវទម្រង់ប្រភេទផ្សេងគ្នាជាច្រើន។

    ប្រទេសកម្ពុជាគឺជាប្រទេសមួយ ស្ថិតនៅក្នុងទ្វីបអាស៊ី និងទទួលឥទ្ធិពលខ្យល់មូសុង ដែលធ្វើឲ្យអាកាសធាតុនៅទីនេះក្ដៅហើយសើម។ បើយើងក្រឡេកមកមើលចំនួនប្រជាជនកម្ពុជាវិញគឺ មានការកើនឡើងជាលំដាប់ ហើយប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ក៏មានជនជាតិបរទេសចូលមកនៅផងដែរ។ ប្រជាជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏បានធ្វើឱ្យកំណើននៃតម្រូវការលំនៅឋាន បានស្ទុះឡើងជាបន្តបន្ទាប់។ នៅក្នុងបុរាណកាលមកទល់ពេលបច្ចុប្បន្ន យើងឃើញមានសំណង់លំនៅដ្ឋានជាច្រើនប្រភេទ បានលេចវត្តមានឡើងដើម្បីបំពេញនូវតម្រូវការផ្សេងៗគ្នារបស់ប្រជាជនគ្រប់រូប។ នៅក្នុងវិស័យអចលនទ្រព្យសម្រាប់ប្រភេទលំនៅឋាននេះគឺបានបែងចែកជា ៨ ប្រភេទ។ តោះអាចអញ្ជើញតាមដានថា តើប្រភេទលំនៅឋានទាំងនោះមានអ្វីខ្លះ? តើតម្លៃនិងគុណតម្លៃទៅតាមប្រភេទនីមួយៗគឺយ៉ាងដូចម្ដេច?

១. ផ្ទះខ្មែរបុរាណ

    ផ្ទះខ្មែរបុរាណ គឺសំដៅទៅលើសំណង់លំនៅដ្ឋាន ដែលបានសាងសង់និងចាត់តាំងប្រើប្រាស់ផ្ទះ ឬអគារដោយជនជាតិខ្មែរ តាំងពីសម័យបុរាណកាល និងនៅមានការវិវត្តរហូតមកដល់សព្វថ្ងៃនេះ។ ជាក់ស្ដែងនៅប្រទេសកម្ពុជា មានផ្ទះខ្មែរជាច្រើនទម្រង់ ដែលត្រូវបានសាងសង់តាមវិធីនិងរចនាបថផ្សេងៗគ្នា អាស្រ័យលើឋានានុក្រមនិងគោលបំណងរបស់ម្ចាស់នីមួយៗ។ ហើយបើយើងក្រឡេកមើលទៅក្នុងអត្ថន័យពិសេសវិញ ផ្ទះគឺជានិមិត្តរូបនៃភាពរុងរឿងក្នុងសង្គមជាតិ ហើយវាបម្រើដល់ការរស់នៅរបស់ប្រជាជន នៅតាមភូមិស្រុកនីមួយៗដែលជាវប្បធម៌និងធម្មជាតិ ដែលខ្មែរបានស្គាល់តាំងពីយូរយារណាស់មកហើយ ក្នុងការដែលមានទំនៀមទំលាប់រស់នៅ តាមរចនាម៉ូតផ្ទះឈើខុសគ្នា ក៏មានច្រើនជាន់និងមានហោជាងសម្រាប់ដំបូលនៅផ្នែកចុងក្រោយគេ។ ប្រភេទរចនាបថនៃផ្ទះខ្មែរ បានបែងចែកជាច្រើនប្រភេទដូចជា: ផ្ទះខ្មែរ, ផ្ទះកន្តាំង, ផ្ទះរោងដោល, ផ្ទះរោងឌឿង, ផ្ទះប៉ិត, និងផ្ទះកឹង។

Beautiful Traditional House in Cambodia | Traditional house, House styles,  House

២. ផ្ទះសំណង់អគារចាស់

    នៅពេលដែលអ្នកឮមនុស្សចាស់ៗជំនាន់មុន និយាយអំពីផ្ទះសំណង់អាគារចាស់អ្នកគិតថា វាជាផ្ទះប្រភេទណាទៅ? ផ្ទះសំណង់អគារចាស់ គឺជាប្រភេទផ្ទះនៅតាមជាន់នីមួយៗ តាំងពីជាន់ផ្ទាល់ដីរហូតដល់ជាន់ទី ៤ ជាដើម និងប្រើជណ្ដើររួមគ្នា ដែលសំណង់ប្រភេទនេះគឺ ជាការផ្ដួចផ្ដើមតាំងពីចុងសតវត្សទី ១៨ មកម្ល៉េះ។ នៅពេលអ្នកធ្វើដំណើរនៅតាមដងផ្លូវធំៗក្នុងរាជធានីភ្នំពេញ បើយើងមើលមួយភ្លែតទៅគឺស្រដៀងនឹងអគារអាផាតមិនដែរ ប៉ុន្តែចំពោះរចនាបថខាងក្នុងនិងកម្មសិទ្ធិគឺមិនដូចគ្នានោះទេដោយ ប្លង់កម្មសិទ្ធិគឺមិនមានម្ចាស់រួមឡើយ។ រីឯតម្លៃរបស់ផ្ទះសំណង់អាគារចាស់វិញ គឺស្ថិតនៅលើទីតាំងនិងជាន់របស់វា។ ក្នុងន័យនេះ ប្រសិនបើផ្ទះរបស់អ្នកនៅជាន់ផ្ទាល់ដី តម្លៃលក់គឺខ្ពស់ជាងជាន់ខាងលើដែលខុសពីទិដ្ឋភាពនៅអាផាតមិនឬខុនដូ ដែលជាន់កាន់តែខ្ពស់ តម្លៃគឺកាន់តែខ្ពស់ដូចគ្នា។

តើវាសនាសំណង់អគារចាស់ៗនៅក្នុងរាជធានីភ្នំពេញនឹងទៅជាយ៉ាងណា? - KHB News

៣.ផ្ទះល្វែង

នៅប្រទេសកម្ពុជាផ្ទះល្វែង គឺជាសំណង់លំនៅដ្ឋានសម្រាប់ស្នាក់នៅបានយ៉ាងទូលាយ ជាមួយក្រុមគ្រួសារអ្នក។ សម្រាប់នៅតំបន់អឺរ៉ុប គឺមានអត្ថន័យស្មើនឹងអាផាតមិន ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួនដទៃទៀត លក្ខណៈរបស់វាមានដូចជា:

-      ជាសំណង់លំនៅដ្ឋានដែលមានការសាងសង់ជាប់គ្នាជាជួរ ដែលមួយជួរអាចមានដប់ផ្ទះឬលើសពីនេះ

-      ពីមួយផ្ទះទៅមួយផ្ទះគឺប្រើជញ្ជាំងរួមគ្នា

-      ភាគច្រើនជាផ្នែកមួយនៅក្នុងគម្រោងបុរី ហើយនៅផ្លូវក្នុង

-      ទំហំជាទូទៅ គឺមានទទឹង ៤ ម៉ែត្រឬ ៤.៥ ម៉ែត្រ ហើយបណ្ដោយវិញអាចចាប់ពី ១២-១៤-១៦ ម៉ែត្រ

-      មានកម្ពស់ពី ២ ទៅ ៤ ជាន់

-      ពេលខ្លះជាន់ដំបូលខាងលើទូលាយ អាចសង់បន្ថែមឬទុកជាសួនច្បារបាន

-      មានបន្ទប់គេងចាប់ពី ២ ទៅ ៦ និងបន្ទប់ទឹកនៅក្នុងចំនួនស្មើនឹងបន្ទប់គេងឬលើសមួយ

-      តម្លៃគឺស្ថិតនៅទីតាំងនិងទំហំ ដែលចន្លោះពី៥០,០០០ ទៅ ២០០,០០០ ដុល្លារអាមេរិក។

    សម្រាប់មនុស្សដែលស្រលាញ់ការរស់នៅបែបធម្មតាតែអ៊ូអរ គេអាចជ្រើសរើសផ្ទះល្វែងសម្រាប់រស់នៅជាមួយគ្រួសារបានយ៉ាងរីករាយ។

Flat house for rent in Phnom Penh (5) | Rooftop Real Estate Cambodia

៤. ផ្ទះអាជីវកម្ម

ចំណែកឯផ្ទះអាជីវកម្មវិញគឺ មានលក្ខណៈខុសអំពីផ្ទះល្វែងបន្តិចបន្តួច ដែលវាមានទំហំធំជាង ដែលអាចប្រើជាទីស្នាក់នៅនិងប្រកបមុខរបររកស៊ី នៅនឹងកន្លែងតែមួយតែម្ដង។ សម្រាប់ផ្ទះខ្លះគឺបានកែប្រែពីផ្ទះល្វែងមក ប៉ុន្តែសម្រាប់គម្រោងបុរីវិញ គឺមានការសាងសង់ឡើងជាផ្ទះអាជីវកម្មតែម្ដង។ និយាយពីជាក់ស្ដែងគឺ វាមានលក្ខណៈដូចជា៖

-      សាងសង់ជាជួរដូចគ្នានឹងផ្ទះល្វែងនៅក្នុងគម្រោងតែមួយ ប៉ុន្តែភាគច្រើនគឺនៅលើផ្លូវធំឬកែង

-      ប្រើជញ្ជាំងរួមគ្នា

-      អាចមានកម្ពស់ចាប់ពី ៤ ទៅ ៥ ជាន់

-      ទំហំវិញគឺប្រហាក់ប្រហែលនឹងផ្ទះល្វែងដូចគ្នា

-      សល់ដីខាងមុខ ២ ទៅ ៦ និងដីខាងក្រោយពី ១ ទៅ ២ម៉ែត្រ

អាចមានតម្លៃចន្លោះពី  ១០០,០០០ ទៅ៥០០,០០០ ដុល្លារអាមេរិក ឬលើសនឹងតិចតួចសម្រាប់គម្រោងបុរី ប៉ុន្តែបើនៅលើផ្លូវធំៗក្នុងរាជធានីតែម្ដង តម្លៃពិតជាមិនទាបជាង ៤០០,០០០ ដុល្លារអាមេរិកឡើយ។ សំណង់លំនៅឋានមួយនេះ ក៏មានប្រជាប្រិយភាព ដោយសារតែមានផលប្រយោជន៍ពីរក្នុងពេលតែមួយ។

៥. ផ្ទះវីឡា

កាលណាតែគេនិយាយផ្ទះវីឡាវិញ គេប្រាកដជាដឹងថាម្ចាស់ដែលមានលទ្ធភាពរស់នៅទីនោះ គឺមានជីវភាពមិនអន់នោះទេ។ កាលពីសម័យមុន ផ្ទះវីឡាគឺជាសំណង់លំនៅដ្ឋាន ដែលត្រកូលអភិជនឬអ្នកមានបានសាងសង់ឡើង ឬទិញសម្រាប់ការស្នាក់នៅរបស់ពួកគេ។ ចំណែកឯនាពេលបច្ចុប្បន្នវិញយើងភាគច្រើនឃើញនៅក្នុងគម្រោងបុរីជាច្រើន។ លក្ខណៈទូទៅរបស់ផ្ទះវីឡាបែបប្រពៃណី គឺមានលក្ខណៈប្លែកពីផ្ទះផ្សេងៗដូចជា៖

-      អាចសាងសង់នៅលើប្រភេទដីឡូត៍ដាច់ពីគេតែម្ដង

-      សាងសង់ជាទម្រង់ប្រភេទវីឡាឃ្វីន វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ឬតាមការចង់បានរបស់ម្ចាស់ផ្ទះ

-      មានទីធ្លាធំអាចបង្កើតអោយ មានសួនច្បារ អាងហែលទឹក ឬកន្លែងចតឡានបានចាប់ពី ២ ឡើងទៅ

-      មានការបែងចែកច្បាស់លាស់ដូចជា បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ផ្ទះបាយនៅក្នុងទំហំធំគួរសម និងមានបន្ទប់គេងចាប់ពី ៤ ឡើងទៅផងដែរ

-      ឯតម្លៃលក់វិញគឺជាមធ្យមចាប់ពី  ៥០០,០០០ ទៅ មួយលានដុល្លារ ហើយបើនៅក្នុងតម្លៃជួលវិញជាមធ្យមគឺ ៥០០ ទៅ ៤០,០០០ ដុល្លារអាមេរិក។

បើយើងក្រឡេកទៅមើលសំណង់វីឡានៅក្នុងបុរីវិញ គឺមានលក្ខណៈមិនខុសពីបែបប្រពៃណីនោះទេ គឺខុសគ្នានៅត្រង់ចំណុចខ្លះអំពីទំហំតូចជាង និងមានរចនាបថទំនើបទាន់សម័យជាងវីឡាធម្មតា ហើយពេលខ្លះគេក៏អាចកែច្នៃ វីឡានោះទៅជាសាលារៀនឬក្រុមហ៊ុនឯកជនផងដែរ។

King B Villa | Borey Peng Huoth - Property for Sale in Cambodia

៦.អាផាតមិនធម្មតា

និយាយឱ្យសាមញ្ញទៅ អាផាតមិន (ដែលត្រូវបានគេស្គាល់ថាជាផ្ទះល្វែងឬយូនីត) គឺជាកន្លែងរស់នៅឬលំនៅដ្ឋាន ដែលមាននៅក្នុងអាគារលំនៅដ្ឋាន។ អាផាតមិនភាគច្រើនត្រូវបានជួលជាលក្ខណៈបុគ្គលឬគ្រួសារ ដោយម្ចាស់/ម្ចាស់ផ្ទះរៀងៗ ខ្លួនក្នុងរយៈពេលយូរ។ អាផាតមិនជួលមិនចាំបាច់មានគ្រឿងសង្ហារិមពេញលេញទេ ហើយអ្នកជួលត្រូវទទួលខុសត្រូវក្នុងការថែរក្សា និងមើលថែអាផាតមិនដោយខ្លួនឯង។ អាផាតមិនភាគច្រើនជាយូនីតលំនៅដ្ឋាន នឹងមានដង់ស៊ីតេប្រជាជនផ្អែកលើយូនីត ឬចំនួនប្រជាជនក្នុងមួយទំហំដី។ 

សម្រាប់បរិបទនៅប្រទេសកម្ពុជា អាផាតមិនគឺមិនសូវទទួលបានការពេញនិយមពីសំណាក់ប្រជាជនក្នុងស្រុក ឬ ជនបរទេសឡើយ ព្រោះមិនមានលក្ខណៈងាយស្រួលដូចជា អាផាតមិនសេវាកម្ម ឬ ខុនដូទេ។ តាមគំនិតប្រជាជនទូទៅ គេគិតថាបើរស់នៅក្នុងអាផាតមិនធម្មតាដដែលនោះ ពួកគាត់សុខចិត្តរស់នៅផ្ទះល្វែងវិញ មានភាពងាយស្រួល និងធំជាងទៀតផង។ ដូច្នេះហើយ សំណង់អគារអាផាតមិនមានចំនួនតិចតួចណាស់។

open plan store | Living room empty, Empty room, Empty rooms interior

៧. អាផាតមិនសេវាកម្ម

អាផាតមិនប្រភេទនេះ ត្រូវបានគេស្គាល់ផងដែរថា ជាអាផាតមិនសេវាកម្ម អាផាតមិនស្នាក់នៅបន្ថែម ឬមានសេវាកម្មបែបខុនដូ អាចត្រូវបានកំណត់ជាប្រភេទអាផាតមិន ដែលមានគ្រឿងសង្ហារឹមពេញលេញ ដែលអាចប្រើប្រាស់បានទាំងការស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង ឬបន្ថែមពេលស្នាក់នៅបន្តទៀត។ លំនៅឋាននេះផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា បន្ទប់ទទួលភ្ញៀវ កន្លែងកំសាន្ដ ផ្ទះបាយនិងសម្ភារៈសម្រាប់ផ្ទះបាយ បន្ទប់ទឹក ប្រព័ន្ធវ៉ាយហ្វាយ ម៉ាស៊ីនបោកគក់ សេវាសម្អាតផ្ទះជាប្រចាំ, ចំណត និងសេវាកម្មផ្សេងទៀត។ មនុស្សជាច្រើនប្រៀបធៀបពួកគេទៅបន្ទប់សណ្ឋាគារ ប៉ុន្តែអាផាតមិនមានតម្លៃសមរម្យជាង។

 អាផាតមិនដែលផ្តល់សេវាកម្មភាគច្រើនត្រូវបានជួលសម្រាប់ភ្ញៀវទេសចរ មនុស្សដែលធ្វើដំណើរអាជីវកម្ម និង ជនបរទេសដែលបានមកស្នាក់នៅសម្រាប់ធ្វើការក្រៅប្រទេស ចូលចិត្តស្នាក់នៅក្នុងអាផាតមិនសេវាកម្មជាងគេ ជាពិសេសគឺនៅតំបន់បឹងកេងកង ឬខណ្ឌចំការមន ព្រោះគេមិនចាំបាច់ចំណាយពេលខ្វល់អំពីការសម្អាត ឬ មើលថែទ្រព្យសម្បត្តិនោះឡើយ។ គេក៏អាចសន្សំទៅលើការចម្អិនម្ហូប ដោយខ្លួនឯងបានផងដែរ។ ហើយជាទូទៅ សេវាកម្មទាំងនោះ គឺបូកបញ្ចូលជាមួយថ្លៃជួលប្រចាំខែតែម្ដង ចំណែកឯទឹកភ្លើង គឺគិតផ្សេងគ្នា។

news/2021-10-27/1635309074326729.jpg

គុណភាពរបស់វា ត្រូវបានបែងចែកជា ៣ លំដាប់ ដោយយើងនឹងលើកយកជម្រើសនៅលើគេហទំព័រអចលនទ្រព្យខមភើស  រួមមាន៖

+ លំដាប់ថវិកា

អាផាតមិន The Grand Fortune ស្ថិតនៅចម្ងាយ 6 គីឡូម៉ែត្រពីសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អាផាតមិននេះមានអាងហែលទឹកនៅខាងក្រៅ និងអាចមើលទិដ្ឋភាពនៅក្នុងទីក្រុងបាន។ បន្ទប់ទាំងអស់សុទ្ធតែមានម៉ាស៊ីនត្រជាក់ និងរួមបញ្ចូលទូរទស្សន៍អេក្រង់ស្ដើង ជាមួយបណ្តាញផ្កាយរណប។ មានកន្លែងអង្គុយនិង/ឬកន្លែងទទួលទានអាហារនៅក្នុងយូនីតមួយចំនួន។ មានផ្ទះបាយមួយ បំពាក់ដោយទូទឹកកក។ មានបន្ទប់ទឹកឯកជនមួយមានផ្កាឈូកនៅគ្រប់បន្ទប់។ ចំណែកតំបន់កម្សាន្តមាត់ទន្លេវិញ គឺស្ថិតនៅចម្ងាយ ៦ គីឡូម៉ែត្រប៉ុណ្ណោះ ពី The Grand Fortune Apartment ។

យូនីតអាផាតមិនមានជាប្រភេទ ស្ទូឌីយ៉ូ និង ១ បន្ទប់គេង ក្នុងទំហំចាប់ពី ៣០ ម៉ែត្រការ៉េ  និងតម្លៃជួលជាប្រចាំខែ ចន្លោះពី ១៥០-២០០ ដុល្លារ ក្នុងមួយខែ។

+ លំដាប់មធ្យម

អាផាតមិនTwin Lucky Apartment II ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីបំពេញនូវភាពរីករាយ ក្នុងការវិលត្រឡប់មកពីធ្វើការវិញពេញមួយថ្ងៃ។ អាផាតមិននេះមានទីតាំងចំនួនពីរ ដែលទីតាំងទាំងពីរស្ថិតនៅតំបន់ពិសេសៗដូចគ្នា។ Twinlucky I មានទីតាំនៅកណ្តាលតំបន់ទួលទំពូង (ផ្សារទួលទំពូង) និង អគារTwin Lucky Apartment II នៅខណ្ឌចំការមនដូចគ្នា  ប៉ុន្តែនៅទល់មុខផ្សារទំនើបអ៊ីអនម៉ល ១ ដោយចំណាយពេលតែ ១ នាទីដើម្បីធ្វើដំណើរទៅ។

យូនីតអាផាតមិនមានជាប្រភេទ ១ និង ២ បន្ទប់គេង ក្នុងទំហំចាប់ពី ៤១-១១៦ ម៉ែត្រការ៉េ   និងមានតម្លៃចាប់ពី ៥០០-១០០០ ដុល្លារក្នុងមួយខែ។

+ លំដាប់ខ្ពស់

ជាមួយនឹងយូនីតចំនួន ១១៥ និងប្លង់បន្ទប់ផ្សេងៗគ្នាសម្រាប់ជ្រើសរើស សាន់ស៊ីធី បាសាក់ គឺជាកន្លែងមួយដែលអាចធ្វើឱ្យទីនោះក្លាយជាកន្លែងសម្រាប់ហៅទៅផ្ទះ។

មានកម្ពស់ ២២ ជាន់ ដែលអាចមើលឃើញទីក្រុងភ្នំពេញ Sun City Bassac គឺជាអគារដែក និងកញ្ចក់ភ្លឺចាំង បញ្ចេញពន្លឺធម្មជាតិ និងអនុញ្ញាតឱ្យមានទិដ្ឋភាពដ៏អស្ចារ្យនៃទេសភាពនៃទីក្រុងភ្នំពេញ។ យូនីតមានចាប់ពី ១-២-២ បន្ទប់គេង និងទំហំចាប់ពី ៦៣-១៥២m² ដែលមានតម្លៃ ១,០០០-៤,៥០០ ដុល្លារក្នុងមួយខែ។

៨. ខុនដូ

ខុនដូជាកន្លែងមួយដែលប្រមូលផ្តុំទៅដោយសេវាកម្មចម្រុះ ដោយសារខុនដូត្រូវបង្កើតឡើងក្នុងគោលបំណងមួយគឺ ការផ្តល់ជូនជីវិតរស់នៅប្រកបដោយផាកសុខភាព និងភាពងាយស្រួល ដែលកំពុងតែឆ្លើយតបនឹងចំណុចនេះ គម្រោងខុនដូបានភ្ជាប់មកជាមួយនឹងសេវាកម្មចម្រុះនៅក្នុងគម្រោងស្រាប់ ដើម្បីបំពេញតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដែលមានដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សោណា អាងហែលទឹក កន្លែងញ៉ាំអាហារ រួមទាំងប្រព័ន្ធការពារសន្តិសុខ រួមមាន កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសំលេងប្រកាសអាសន្ន ដែលរក្សាសុវត្ថិភាពបាន២៤ម៉ោង។ 

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា មិនត្រឹមតែវិនិយោគិនបរទេស មកវិនិយោគលើគម្រោងនោះទេ ប៉ុន្តែក៏មានប្រជាជនក្នុងស្រុកបានទិញ សម្រាប់ស្នាក់នៅផ្ទាល់ខ្លួន និងសម្រាប់ជួលចេញ ដើម្បីទទួលបានប្រាក់ចំណេញផងដែរ ដោយអត្រានៃការជួលត្រលប់ខ្ពស់ ខុនដូអាចផ្តល់ជូននូវផលចំណេញខ្ពស់បាន២ប្រភេទ៖

ទី១ ការដាក់ជួលត្រឡប់គឺការទិញខុនដូអាចដាក់ជួលបានតម្លៃខ្ពស់ជាង ២ ទៅ ៣ ដងប្រៀបធៀបទៅនឹងផ្ទះជាប់ដី។

ទី២៖ ការកើនឡើងថ្លៃដើម គឺខុនដូអាចមានតម្លៃកើនឡើងថ្លៃ នៅពេលដែលតម្រូវការខុនដូមានតម្រូវការខ្ពស់។


ខមភើស នឹងលើកយកគម្រោងខុនដូមួយចំនួនដែលមានវត្តមាននៅលើគេហទំព័រដូចជា៖

+ លំដាប់ថវិកា

គម្រោងខុនដូ The Seven residence ចាប់ផ្តើមពីខែធ្នូឆ្នាំ ២០១៩ ហើយនឹងត្រៀមខ្លួនប្រគល់ផ្ទះនៅខែកក្កដាឆ្នាំ ២០២២ ។ អគារមានទំហំ ១៨,២០៨.៦៩ ម៉ែត្រការ៉េ (ទំំហំសុទ្ធ) ទំហំ ៣៥,២៦៦.៦៥ ម៉ែត្រការ៉េ (ផ្ទៃដីសរុប) ២៧ ជាន់និង ៤២៧ យូនីត និង ៥ ជាន់សម្រាប់ចតរថយន្ត។ គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខណ្ឌសែនសុខត្រូវបានគេស្គាល់ថា ជាតំបន់មានសក្តានុពលមួយ នៅក្នុងរាជធានីភ្នំពេញដែលមានទីតាំងធំទូលាយ។

តម្លៃឯកតាចាប់ពី ១,៥៥០ ដុល្លារអាមេរិក/ម៉ែត្រការ៉េ ឡើងទៅ

+ លំដាប់មធ្យម

គម្រោង Prince Huan Yu Center មានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមន ដែលមានផ្ទៃដីសរុប ៧,១២៩ ម៉ែត្រការ៉េ និងមានផ្ទៃដីសាងសង់សរុប ១៤០,០០០ ម៉ែត្រការ៉េ។ គម្រោងនេះរួមមាន អគារការិយាល័យជាន់ខ្ពស់កម្រិត A កម្ពស់ចំនួន ៣៤ ដល់ ៣៨ ជាន់ ក្នុងទំហំចាប់ពី ៤៣-៦៨៦ ម៉ែត្រការ៉េ។ អគារខុនដូនិងហាងអាជីវកម្មមានដល់ទៅ ១៧,៥០០ ម៉ែត្រការ៉េ ត្រូវបានគេរំពឹងថា នឹងប្រគល់ផ្ទះនៅខែមេសា ២០២២ ។

តម្លៃឯកតាចាប់ពី ២,២៧២ ដុល្លារអាមេរិក/ម៉ែត្រការ៉េ ឡើងទៅ

+ លំដាប់ខ្ពស់

គម្រោង One Park ជាគម្រោងដែលមានអាទិភាពក្នុងការអភិវឌ្ឍ និងប្រើប្រាស់ចម្រុះបំផុតរបស់កម្ពុជាដែលមានផ្ទៃដីសរុប ៧.៩ ហិកតាផ្ទៃដី សាងសង់ប្រហែល ២.៥ លានម៉ែត្រការ៉េ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ។ នៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម ដែលមានតំបន់អភិវឌ្ឍន៍ថ្មី និងស្ថាប័នហិរញ្ញវត្ថុ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ។ រចនាបថហេដ្ឋារចនាសម្ព័ន្ធទំនើបនេះត្រូវបានរចនាឡើង ដើម្បីឲ្យតម្លៃដល់សម្រស់សហគមន៍ ដោយផ្អែកលើបរិយាកាសរស់នៅ។ តំបន់ហាងលក់រាយក៏សមរម្យ សម្រាប់ម្ចាស់ចំណតផងដែរ។ គម្រោងនេះគឺជាប្លង់តាមបែបអ៊ឺរ៉ុប ដោយមានផ្លូវធំទូលាយ ដែលមានហាងលក់ទំនិញ បារ ហាងកាហ្វេ និងភោជនីយដ្ឋាន។

តម្លៃឯកតាចាប់ពី ៣,៥០០ ដុល្លារអាមេរិក/ម៉ែត្រការ៉េ  ឡើងទៅ

            និយាយជារួមមក យោងទៅតាមការរៀបរាប់ខាងលើនេះ អ្នកប្រាកដជាអាចយល់បាន លំនៅឋាននៅប្រទេសកម្ពុជាមានច្រើនប្រភេទ ហើយលំនៅឋានទាំងអស់នោះសុទ្ធតែ មានគុណតម្លៃផ្សេងៗគ្នា ទៅតាមការពិចារណា និងចំណូលចិត្តរបស់ប្រជាជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចបង្កើតនូវចំណូលដល់លោកអ្នក ក៏ដូចជាបំពេញផ្នែកតម្រូវការស្នាក់នៅរបស់មនុស្សផងដែរ។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)