ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Buy and Sell Policy > ​កំណត់សម្គាល់ចំនួនប្រាំបីនៅក្នុងកិច្ចសន្យាទិញលំនៅឋាន

​កំណត់សម្គាល់ចំនួនប្រាំបីនៅក្នុងកិច្ចសន្យាទិញលំនៅឋាន

216
2022-12-29
សង្ខេប:​មនុស្សជាច្រើនគិតថា កិច្ចសន្យាលក់ទិញអាចដោះស្រាយបញ្ហាទាំងអស់ នៅក្នុងការទិញផ្ទះ ប៉ុន្តែបន្ទាប់ពីទិញផ្ទះរួច អាចមានបង្កប់អន្ទាក់នៅគ្រប់ទីកន្លែងក៏ថាបាន។ បែបនេះហើយ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនិងកិច្ចព្រមព្រៀងបន្ថែម យើងត្រូវតែយកចិត្តទុកដាក់លើចំណុចកិច្ចការសំខាន់ៗមួយចំនួន។

មនុស្សជាច្រើនគិតថា កិច្ចសន្យាលក់ទិញអាចដោះស្រាយបញ្ហាទាំងអស់ នៅក្នុងការទិញផ្ទះ ប៉ុន្តែបន្ទាប់ពីទិញផ្ទះរួច អាចមានបង្កប់អន្ទាក់នៅគ្រប់ទីកន្លែងក៏ថាបាន។

បែបនេះហើយ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនិងកិច្ចព្រមព្រៀងបន្ថែម យើងត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហាដូចខាងក្រោម៖

១. ការទទួលខុសត្រូវយ៉ាងច្បាស់លាស់ចំពោះការបំពានលើកិច្ចសន្យា កាន់តែលម្អិត កាន់តែប្រសើរ

ទំនួលខុសត្រូវចំពោះការបំពានកិច្ចសន្យា ដែលនឹងចងអ្នកទិញនិងអ្នកលក់រួមមាន៖ បន្ទាប់ពីចុះកិច្ចសន្យារួច អ្នកទិញស្នើសុំនិងខកខានមិនបានបង់ប្រាក់ទាន់ពេលវេលា។ បន្ទាប់ពីអ្នកអភិវឌ្ឍន៍លក់ផ្ទះរួច អ្នកទិញបែរជាស្នើសុំផ្លាស់ប្តូរផ្ទះ។ អ្នកអភិវឌ្ឍន៍មិនអាច ប្រគល់ផ្ទះឱ្យទាន់ពេលវេលា៖ នៅពេលដែលអ្នកអភិវឌ្ឍន៍ខកខានមិនបាន បំពេញតាមស្តង់ដារក្នុងការប្រគល់ផ្ទះ អ្នកអភិវឌ្ឍន៍ពិតជាត្រូវបង្ខំឱ្យផ្ទះត្រូវប្រគល់ជូននៅពេលអ្នកអភិវឌ្ឍន៍លក់ផ្ទះនោះ។ ល។

បើនិយាយឱ្យចំទៅ ស្ថានភាពនិងលទ្ធភាពនៃការសងត្រលប់វិញ គឺកម្រមានណាស់ ដែលជាការពន្យាពេល ក្នុងការទូទាត់ប្រាក់ផ្ទះ ប៉ុន្តែមានករណីជាច្រើនដែលអ្នកអភិវឌ្ឍន៍ខុសពីការផ្ដល់ព័ត៌មាន ដូចជាមានភាពយឺតយ៉ាវ រហូតដល់បញ្ហាគុណភាព ការផ្លាស់ប្តូរផែនការ នាំឲ្យរារាំងដល់ការចេញប្លង់កម្មសិទ្ធិជាដើម។  ការទទួលខុសត្រូវនៅក្នុងកិច្ចសន្យា អាចការពារផលប្រយោជន៍របស់ភាគីទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព។ វាត្រូវបានគេណែនាំថា លក្ខខណ្ឌនៅក្នុងកិច្ចសន្យា និងការពិន័យដែលត្រូវគ្នា ចំពោះការរំលោភកិច្ចសន្យា គួរតែត្រូវបានសរសេរយ៉ាងច្បាស់ ដើម្បីជម្រះ ក៏ដូចជាបញ្ជាក់នូវការទទួលខុសត្រូវចំពោះការរំលោភកិច្ចសន្យា ឬ ក៏ធ្វើខុសលក្ខខណ្ឌ។

២. គួរតែមានការបញ្ជាក់ច្បាស់លាស់នៅក្នុងខ្លឹមសារនៃការផ្សាយពាណិជ្ជកម្ម

មានអតិថិជនមួយចំនួន បានចាញ់បោកការផ្សាយពាណិជ្ជកម្ម។ ប្រសិនបើការផ្សាយពាណិជ្ជកម្មឬការណែនាំអំពីអគារបញ្ជាក់យ៉ាងច្បាស់ អំពីស្ថានភាព ដូចជា ការធ្វើឱ្យមានភាពស្រស់ស្អាត ដោយមានទឹកធ្លាក់ ក្លឹបកម្សាន្ត ឬកន្លែងបរិក្ខារផ្សេងៗ ដែលត្រូវមាន វាពិតជាចាំបាច់ត្រូវសរសេរខ្លឹមសារនៅក្នុងការផ្សាយពាណិជ្ជកម្ម ទៅក្នុងឃ្លាបន្ថែម ដើម្បីធ្វើឱ្យចំណុចនេះ ក្លាយជាការប្តេជ្ញាចិត្តពិតប្រាកដរបស់អ្នកអភិវឌ្ឍន៍ ក្នុងការទទួលខុសត្រូវនិងព្រមព្រៀង ប្រសិនបើមិនអាចសម្រេចបានទេ នៅពេលនោះកិច្ចសន្យាអាចត្រូវបានលុបចោលក៏ដោយ អ្នកអភិវឌ្ឍន៍ត្រូវទទួលខុសត្រូវចំពោះការទំនួលខុសត្រូវ លើការរំលោភកិច្ចសន្យានិងចំនួនច្បាស់លាស់ ដែលបានចែងនៅក្នុងកិច្ចសន្យា។

៣.មានការបញ្ជាក់អំពី វិធីបង់ប្រាក់ និងពេលវេលា

សម្រាប់ជនបរទេស ដែលទិញលំនៅឋាន ដោយប្រើប្រាក់កម្ចីទិញផ្ទះ អាចមានភាពលំបាកក្នុងការដោះស្រាយ ដូច្នេះពួកគេអាចធ្វើការស្នើសុំឥណទានទាំងអស់ឬបង់រំលស់តែម្ដង។ ការបង់រំលស់ត្រូវយល់ព្រមលើពេលវេលាទូទាត់ល្អ និងភ្ជាប់ជាមួយវឌ្ឍនភាពនៃគម្រោង។ ប្រសិនបើពេលវេលាទូទាត់មកដល់ការវិវត្តនៃគម្រោងមិនត្រូវបានធ្វើឱ្យប្រសើរឡើងទេ អ្នកអភិវឌ្ឍន៍ក៏ត្រូវចំណាយក្នុងការទទួលខុសត្រូវយ៉ាងជាក់លាក់ផងដែរ។

4. វិធីសាស្រ្តកំណត់តម្លៃច្បាស់លាស់និងតម្លៃផ្ទះ

អតិថិជនភាគច្រើនគឺបានបង់ប្រាក់ នៅក្រោយពេលដែលអ្នកអភិវឌ្ឍន៍និយាយថា តម្លៃផ្ទះត្រូវបានកែសម្រួលតាមតម្លៃ ដែលត្រូវកែសម្រួលដើម្បីភាពប្រសើរ ឬក៏ពេលដែលមានការព្រមព្រៀងថាទិញ។ ដែលនេះទាមទារ នៅពេលយើងចុះហត្ថលេខាលើកិច្ចសន្យាទិញ និងលក់ កិច្ចព្រមព្រៀងលើលក្ខខណ្ឌនៃថ្លៃដើម ពិតជាទាមទារឲ្យមានភាពត្រឹមត្រូវចំពោះចំនួនជាក់លាក់ លើតម្លៃឯកតា និងភាពច្បាស់លាស់សម្រាប់វិធីវាយតម្លៃ និងតម្លៃសរុបនៃផ្ទះតែម្ដង។

៥- កិច្ចព្រមព្រៀងទាក់ទងនឹងអចលនទ្រព្យ

នៅពេលទិញផ្ទះ អ្វីដែលចាំបាច់ទៀតនោះ គឺត្រូវកំណត់ថា តើមានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនៅក្នុងគម្រោងថា តើវាជាកម្មសិទ្ធិដែនដីបញ្ញើ ឬជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គម្រោងតែម្ដង ហើយបញ្ហាគ្រប់គ្រងអចលនទ្រព្យរបស់អ្នកអភិវឌ្ឍន៍ចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់។

៦. កំណត់ភាពខុសគ្នានៃទំហំ និងប្រភេទយូនីត

ក្នុងករណីខ្លះ យើងបានឃើញថា ទំហំផ្ទះជាច្រើនបានរួញតូច បន្ទាប់ពីទទួលបានផ្ទះហើយ ដែលទំហំនៃផ្ទះគឺខុសគ្នាពីកិច្ចព្រមព្រៀងមុន។ ដើម្បីចៀសវាងការបាត់បង់នេះ វាចាំបាច់ត្រូវយល់ព្រមលើការទទួលខុសត្រូវចំពោះការបំពានកិច្ចសន្យាជាមុនដែរ។

៧. គុណភាពរបស់លំនៅឋាននិងបញ្ហាផ្សេងៗ

ជញ្ជាំង កម្រាលឥដ្ឋ ដំបូល ផ្ទះបាយ ការការពារទឹកជ្រាប បង្គន់និងល័ក្ខខ័ណ្ឌផ្សេងៗត្រូវមានការឯកភាព ប្រសិនបើមានបញ្ហាសំណង អ្នកអភិវឌ្ឍន៍ត្រូវតែដោះស្រាយតាមទំនួលខុសត្រូវចំពោះការរំលោភកិច្ចសន្យា។

៨. កំណត់ពេលវេលាច្បាស់លាស់ក្នុងការប្រគល់ផ្ទះ និងការប្រើប្រាស់សម្រាប់កន្លែងសាធារណៈនិងកន្លែងបរិក្ខារ

ទឹក ភ្លើង ផ្លូវនៅក្នុងតំបន់លំនៅឋាន ចំណតរថយន្ត តំបន់ពាណិជ្ជកម្ម សាលារៀន កន្លែងបរិក្ខារបៃតង និងកន្លែងបរិក្ខារផ្សេងៗ គួរតែត្រូវបានព្រមព្រៀងគ្នាលើពេលវេលាប្រើប្រាស់បានល្អ សម្ភារៈជំនួយជាច្រើនដែលមិនអាចបញ្ជូនបានទាន់ពេលវេលា នោះពិតជាអាចប៉ះពាល់ដល់បទពិសោធន៍នៃការរស់នៅ។


ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)